ទស្សនៈសាកលវិទ្យាធិការ

សាកលវិទ្យាល័យ ចំរើន ពហុបច្ចេកវិទ្យា គឺជាសាកលវិទ្យាល័យដែលផ្ដល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវះ និងសិឡធម៌ដល់និសិត្សិតលើគ្រប់វិស័យក្នុងភ្នែកវប្បធម៌ សង្គមសេដ្ធកិច្ច និងវិទ្យាសាស្ត្រដើម្បីអភិវឌ្ឃធនធានមនុស្សនៅក្នុងសង្គមជាតិ។ ដោយហេតុថាមាតាបិតាខ្មែរទាំងឡាយ កំពុងរៀបចំអនាគតកូនចៅរបស់ខ្លួនឪ្យទទួលបាននូវការអប់រំមានកម្រិតខ្ពស់ ពីសាលារៀនគ្រប់ភូមិសិក្សានូវ សមត្ថភាព ចំណេះដឹង វិជ្ជាជីវះ និងគុណធម៌។ ដូច្នេះបេសកកម្មចម្បង របស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹងសមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុង ការប្រកួត ប្រជែង ទីផ្សារ ការ ងារ។

សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុង និងក្រៅប្រទេស។ កម្មវិធីសិក្សា និងបង្រៀនជាខេមរភាសា និង ភាសាបរទេស នានាដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដើម្បីបង្កភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវកម្រិតខ្ពស់សំដៅចូលរួមចំណែក អភិវឌ្ឍប្រទេសអោយទាន់ យុគសម័យសកភាវរូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

Translate »