ស្វៃងរក  

ទស្សនៈសាកលវិទ្យាធិការ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេក​​វិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អានអត្ថបទ

លក្ខខ័ណ្ឌ​ចូល​រៀន

ពេលម៉ោងសិក្សា

វគ្គធម្មតា : ច័ន្ទ ដល់ សុក្រ

ពេលព្រឹក : ០៧:៣០ – ១១:៣០, ពេលរសៀល : ០១:២០–០៥:២០, ពេលល្ងាច ០៥:៣០-០៨:៣០

ថ្ងៃសៅរ៍ : ពេលព្រឹក ០៧:៣០ - ១១:៣០, ពេលរសៀល ០២:០០–០៥:០០

ថ្ងៃអាទិត្យ : ពេលព្រឹក ០៧:៣០- ១១:៣០, ពេលរសៀល ០២:០០–០៥:០០

សាកលវិទ្យាល័យបណ្តុះបណ្តាលតាមប្រព័ន្ធក្រេឌីត

  • ថ្នាក់បរិញ្ញាបត្ររងសិក្សារយៈពេល ២ឆ្នាំ មានចំនួន ៧០ក្រេឌីត
  • ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសិក្សារយៈពេល ១ឆ្នាំ មានចំនួន ៣០ក្រេឌីត
  • ថ្នាក់បរិញ្ញាបត្រសិក្សារយៈពេល ៣ឆ្នាំ មានចំនួន ១២០ក្រេឌីត
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សារយៈពេល ២ឆ្នាំ មានចំនួន ៦០ក្រេឌីត
  • ថ្នាក់បណ្ឌិតសិក្សារយៈពេល ៣ឆ្នាំ មានចំនួន ៥៤ក្រេឌីត

លក្ខខណ្ឌចូលសិក្សា

ថ្នាក់បរិញ្ញាបត្ររង : មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបញ្ចប់ថ្នាក់ទី១២

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញបត្រមានតម្លៃស្មើ

ថ្នាក់បរិញ្ញាបត្រ : មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬសញ្ញបត្រមានតម្លៃស្មើ

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ : មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ

ថ្នាក់បណ្ឌិត : មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រមានតម្លៃស្មើ

តម្លៃសិក្សា

ថ្នាក់បរិញ្ញាបត្ររង : បង់សម្លៃសិក្សា ២៨០ ដុល្លា ក្នុងមួយឆ្នាំ

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន : បង់សម្លៃសិក្សា ៣៣០ ដុល្លា ក្នុងមួយឆ្នាំ

ថ្នាក់បរិញ្ញាបត្រ : បង់សម្លៃសិក្សា ៣៨០ ដុល្លា ក្នុងមួយឆ្នាំ

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ : បង់សម្លៃសិក្សា ៨០០ ដុល្លា ក្នុងមួយឆ្នាំ

  • និស្សិតថ្មីត្រូវបានបញ្ចុះតម្លៃទៅតាមសំណូមពរជាក់ស្តែង

ថ្នាក់បណ្ឌិត : បង់សម្លៃសិក្សា ២៥០០ ដុល្លា ក្នុងមួយឆ្នាំ

  • និស្សិតថ្មីត្រូវបានបញ្ចុះតម្លៃទៅតាមសំណូមពរជាក់ស្តែង