ស្វៃងរក  

ទស្សនៈសាកលវិទ្យាធិការ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេក​​វិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អានអត្ថបទ

បទ​បញ្ជា​ផ្ទៃក្នុង​និស្សិត

បទបញ្ជា​ផ្ទៃក្នុង

សម្រាប់​និស្សិត​ថ្នាក់​បរិញ្ញា​ប័ត្ររង ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន

ថ្នាក់​បរិញ្ញាប័ត្រ និង​ថ្នាក់​អនុបណ្ឌិត

ជំពូក ១

លក្ខខណ្ឌ​នៃការ​ចូលរៀន

ប្រការ ១. លក្ខខណ្ឌ​ទទួល​សិស្ស​ឱ្យ​ចូល​រៀន ៖

១-  អាច​ចូល​រៀន​ថ្នាក់​សញ្ញាប័ត្រ​ជំនាញ​វិជ្ជាជីវៈ ឬ បរិញ្ញាប័ត្ររង បេក្ខជន​ទាំង​ពីរ​ភេទ ជាសិស្ស និស្សិត ប្រជាពល​រដ្ឋ​ មន្ត្រី​រាជការ ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋមភូមិ មធ្យម​សិក្សា​ទុតិយភូមិ ឬ សញ្ញាប័ត្រ​ដែល​មាន​តម្លៃស្មើ ។

២-  អាច​ចូល​រៀន​ថ្នាក់ឆ្នាំ​សិក្សា​មូលដ្ឋាន​បាន បេក្ខជន​ទាំង​ពីរ​ភេទ ជាសិស្ស និស្សិត ប្រជាពល​រដ្ឋ មន្ត្រី​រាជការ ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ សញ្ញាប័ត្រ​មាន​តម្លៃ​ស្មើ ។

៣-  អាច​ចូល​រៀន​ឆ្នាំទី១ ថ្នាក់​បរិញ្ញាប័ត្រ​បាន បេក្ខជន​ទាំង​ពីរ​ភេទជា សិស្ស និស្សិត ប្រជា​ពលរដ្ឋ និង មន្ត្រី​រាជការ ត្រូវ​មាន​សញ្ញាប័ត្រ​ឆ្នាំ​សិក្សា​មូលដ្ឋាន ឬ សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើ ។

៤-   និស្សិត​ដែល​មាន​សញ្ញាប័ត្រ ឬ វិញ្ញាបនប័ត្រ​បញ្ជាក់​ការ​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា អាច​ចូល រៀន​ឆ្នាំទី២ ឬ ទី៣បាន លុះ​ត្រា​តែ​បាន​ឆ្លង​កាត់ការ​វាយ​តម្លៃ​របស់​គណៈកម្មការ នៃ​សាកល​វិទ្យាល័យ ។

៥-   អាច​ចូល​រៀន​ថ្នាក់​អនុបណ្ឌិត​បាន បេក្ខជន​ទាំង​ពីរ​ភេទ ជា​និស្សិត ប្រជាពល​រដ្ឋ មន្ត្រី​រាជការ ត្រូវ​មាន សញ្ញាប័ត្រ​បរិញ្ញាប័ត្រ ឬ សញ្ញាប័ត្រ​មាន​តម្លៃស្មើ ។

៦-   ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​តេស្ត  ដែល​បាន​កំណត់​ដោយ​សាកលវិទ្យាល័យ ។

៧-  សាកលវិទ្យាល័យ​អាច​ទទួល​និស្សិត​គ្រប់​កម្រិត មាន​ថ្នាក់​បរិញ្ញាប័ត្រ​រង ថ្នាក់​បរិញ្ញាប័ត្រ និងថ្នាក់ អនុបណ្ឌិត ដែល​ផ្ទេរ​ពីគ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ដ៏ទៃ ។

អានបន្តរ......