បទបញ្ជា និងនីតិវិធី
សំរាប់
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ
១- ការទទួលនិស្សិតអោយសិក្សា
មានវិធីសាស្ត្រពីរក្នុងការទទួលនិស្សិតអោយចូលសិក្សានៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ៖
១- តាមរយៈការទទួលជោគជ័យលើការប្រឡងចូល ដែលរៀបចំឡើងដោយសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
២- តាមរយៈការផ្ទេរមកពីវិទ្យាស្ថានដទៃទៀត ដែលមានការទទួលស្គាល់ដទៃទៀត
២- លក្ខណៈសម្បត្តិ
បេក្ខជនត្រូវមានសញ្ញាប័ត្របាក់ឌុប ឬសញ្ញប័ត្រដែលមានតំលៃស្មើ ដែលចេញដោយក្រសួង អប់រំ យុវជន និងកីឡា ឬសញ្ញាប័ត្រដែលមានតំលៃស្មើផ្តល់ដោយវិទ្យាស្ថានអប់រំ ក្នុងប្រទេស ឬក្រៅប្រទេស ដែលទទួលស្គាល់ដោយ ក្រសួង អប់រំ យុវជន និងកីឡា ។
៣- ប្រព័ន្ធសិក្សា
យោងតាមវិធានសិក្សានៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាសំរាប់កំរិតបរិញ្ញាប័ត្រ រយៈពេលនៃការបង្រៀន និងការសិក្សាចែកចេញជាពីរឆមាស ដូចខាងក្រោម ៖
អានបន្តរ....