ស្វៃងរក  

President's Message

សាកលវិទ្យាល័យចំរើន ​ពហុ​បច្ចេក​វិទ្យា គឺ​ជា​សាកលវិទ្យាល័យ​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អាន អត្ថបទ

បទបញ្ជា និង​និតិវិធី​ថ្នាក់​បណ្ឌិត

បទបញ្ជា និង​នីតិវិធី

សម្រាប់

កម្មវិធី​សិក្សា​ថ្នាក់​បណ្ឌិត

១- គោល​បំណង

            កម្មវិធី​សិក្សា​ថ្នាក់​បណ្ឌិត​ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​និស្សិត​ដែលមាន​គំរោង​ចាប់​យក​អាជីព​បង្រៀន ស្រាវជ្រាវ និង អាជីព​ដែល​ត្រូវការ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់ បន្ថែម​លើ​មុខការ​គ្រប់គ្រង​ជាន់ខ្ពស់​នៅ​តាម​ស្ថាប័ន​នានា ៖

            ១. ដើម្បី​បណ្តុះ​បណ្តាល​សមត្ថភាព​កម្រិត​ខ្ពស់​ក្នុងការ​ស្រាវជ្រាវ ទាំង​ខាង​ទ្រឹស្តី និង​ការ​អនុវត្តន៍ ។

            ២. ដើម្បី​បណ្តុះ​បណ្តាល​អ្នក​ឯកទេស​ស្រាវជ្រាវ​អោយ​មាន​ទស្សនៈ​វិស័យ​កម្រិត​អន្តរជាតិ​ដែល​ចាំ​បាច់ ដើម្បី​អភិវឌ្ឍន៍ សេដ្ឋកិច្ច

                 សង្គម វប្បធម៌ នយោបាយ-ច្បាប់ និង​បច្ចេក​វិទ្យា​បែប​សកល​ភាវូប​នីយកម្ម ។

២- វិធី​សាស្ត្រ

     កម្មវិធី​នេះ​ជា​កម្មវិធី​សិក្សា​ផ្តោត​លើការ​ស្រាវជ្រាវ ដោយ​មិនមាន​ផ្តល់​កិច្ចការ​សាលា​ទេ ។ និស្សិត​ថ្នាក់​បណ្ឌិត ត្រូវ​បាន កំណត់​ឱ្យ​ធ្វើការ​ជា​មួយ​សាស្ត្រាចារ្យ​ដឹកនាំ​ជាន់​ខ្ពស់​ម្នាក់ ដែល​ផ្តល់​នូវ​ការ​វាយ​តម្លៃ​ជា​ប្រចាំ​លើ​ការងារ​របស់​និស្សិត ។ និស្សិត​ដែល ទទួល​ជោគជ័យ​ត្រូវ​ប្រលង​ជាប់ ការ​ត្រួត​ពិនិត្យ​ចំណេះ​ដឹង​និស្សិត ហើយ​បន្ទាប់​មក​និស្សិត​ទាំង​នោះ អាច​ដាក់​គំរោង​សំណើ​សរសេរ និក្ខេបបទ​បណ្ឌិត ដើម្បី​សុំ​ការ​ឯកភាព​លើការ​ផ្តល់​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត ។ ការ​ត្រួត​ពិនិត្យ​និក្ខេបបទ​បញ្ចប់​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង កំឡុង​ពេល ៣ឆ្នាំ​ក្រោយ​ពី​បាន​ចុះ​ឈ្មោះ​ចូល​សិក្សា ។ កម្មវិធី​សិក្សា​ទាំង​មូល​មាន​ចំនួន ៥៤ ក្រេឌីត​យ៉ាង​តិច ។

៣- ជំនាញ​សិក្សា

            និស្សិត​ថ្នាក់​បណ្ឌិត​អាច​ធ្វើការ​សិក្សា​ជំនាញ​ណា​មួយ​ក្នុង​ចំណោម​ជំនាញ​ទាំង ១៨ ខាង​ក្រោម ៖

- នីតិសាស្ត្រ                                        - កសិកម្ម                                            - ទស្សនវិជ្ជា

- វិទ្យាសាស្ត្រ​នយោបាយ                       - អភិវឌ្ឍន៍​ជនបទ                                 - អក្សរសាស្ត្រ

- វិទ្យាសាស្ត្រ​សេដ្ឋកិច្ច                           - វិទ្យាសាស្ត្រ​បច្ចេកវិទ្យា                        - ចិត្តវិទ្យា

- គ្រប់គ្រង​ពាណិជ្ជកម្ម                           - គណិតវិទ្យា                                       - វិទ្យាសាស្ត្រ​កុំព្យូទ័រ

- គ្រប់គ្រង​ទេសចរណ៍                           - វិទ្យាសាស្ត្រ                                       - ស្ថាបត្យកម្ម

- វិទ្យាសាស្ត្រ​អប់រំ                                - សង្គមវិទ្យា                                        - នរវិទ្យា ៘

អានបន្តរ....