ស្វៃងរក  

President's Message

សាកលវិទ្យាល័យចំរើន ​ពហុ​បច្ចេក​វិទ្យា គឺ​ជា​សាកលវិទ្យាល័យ​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អាន អត្ថបទ

បទបញ្ជា និង​និតិវិធី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់

បទ​បញ្ជា និង​នីតិវិធី

សម្រាប់

កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់

  • ១- ការ​ទទួល​និស្សិត​ឱ្យ​សិក្សា
    មាន​វិធី​សាស្ត្រ​ពីរ​ក្នុងការ​ទទួល​និស្សិត​ឱ្យ​ចូល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា ៖
    • ១- តាម​រយៈ​ការ​ទទួល​ជោគជ័យ​លើ​ការ​ប្រឡង​ចូល ដែល​រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា
    • ២- តាម​រយៈ​ការ​ផ្ទេរ​មក​ពី​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ដទៃ​ទៀត ដែល​មាន​ការ​ទទួល​ស្គាល់​គុណភាព​អប់រំ
  • ២- លក្ខណៈ​សម្បត្តិ
    បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​អនុបណ្ឌិត ឬ​សញ្ញបត្រ​ដែល​មាន​តម្លៃ​ស្មើ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង អប់រំ យុវជន និងកីឡា ឬ​សញ្ញា​បត្រ​ដែល​មាន​តម្លៃ​ស្មើ​ផ្តល់​ដោយ​គ្រឹះស្ថាន​ឧត្តម​សិក្សា ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស ដែល​ទទួល​ស្គាល់​ដោយ ក្រសួង អប់រំ យុវជន និងកីឡា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។
  • ៣- ប្រព័ន្ធ​សិក្សា
    យោង​តាម​វិធាន​សិក្សា​នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​សម្រាប់​កម្រិត​អនុបណ្ឌិត រយៈ​ពេល​នៃ​ការ​បង្រៀន និងការ សិក្សា​ចែក​ចេញ​ជា​ពីរ​ឆមាស ដូច​ខាង​ក្រោម ៖