សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាប្រារព្ធអបអរទិវាអន្តរជាតិនារី ៨មីនាលើកទី៩៩
ឯ.ឧបណ្ឌិត ជា ចំរើន សមាជិករដ្ឋសភាជាតិ និងលោកជំទាវបានអញ្ជើញចូលរួមអបអរទិវានារីអន្តរជាតិ៨មីនាលើកទី៩៩ ដែលរៀបចំធ្វើឡើងដោយសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១០នេះ។
ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះកម្ពុជាយើងប្រារព្ធធ្វើឡើងក្រោមប្រធានបទ (រួមគ្នាបង្កើតសក្តានុពលរបស់ស្រ្តី និងយុវវ័យ ដើម្បីអភិវឌ្ឍន៌សង្គមជាតិ)។
ឯ.ឧបណ្ឌិត ជា ចំរើន ចំណេះសំណាលជាមួយ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា នៅក្នុងទិវាអន្តរជាតិ៨មីនានេះថា ការរំលឹកទិវានេះមិនមេនធ្វើឡើងតែកម្ពុជាយើងទេ គឺបណ្តារប្រទេសមាននៅទូទាំងពិភពលោកធ្វើឡើងដូចយើងដែរ គឺក្នុងន័យរំលឹកពីវីរៈភាពរបស់ស្រ្តី ក្នុងការតស៊ូធ្វើឲ្យសម្រេចបាននូវសមធម៌ សន្តិភាព និងអភិវឌ្ឍន៌នៅក្នុងសង្គមមានជាអាទិ ការទទួលមាននូវការគោរពសិទ្ធិសេរីភាព ការទទួលស្គាល់នូវតម្លៃ នៃការចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិរបស់ស្រ្តី។
ឯ.ឧបណ្ឌិត បានគូសបញ្ជាក់ថា ភាពអង់អាច និងភាពរស់រវើករបស់ស្រ្តី គឺជាចលករធានាសង្គមមួយមានកិច្ចអភិវឌ្ឍន៌ប្រកបដោយថិរភាព និងសមធម៌ ហើយរាល់ការរើសអើង ដោយបដិសេដ្ឋចំពោះស្រ្តីក្នុងការចូលរួមក្នុងកិច្ចណាមួយក្នុងសង្គម សេដ្ឋកិច្ច គឺជាវប្បធម៌អន់ថយ ដែលសង្គមជាតិ នៃពិភពលោកសព្វថ្ងៃមិនអាចទទួលយកបាន។ ជាពិសេសរាល់ការរើសអើងអំពើហឹង្សា និងការជួញដូស្រ្តី គឺជាការឈឺចាប់ មិនសម្រាប់តែស្រី្តម្នាក់ឯង គ្រួសារតែមួយ ឬសហគមន៍តែមួយនោះទេ បញ្ហានេះជាការឈឺចាប់របស់សង្គម។ ឯ.ឧបណ្ឌិត បានក្រើនរំលឹកដល់ក្មួយៗត្រូវប្រព្រឹត្តនូវអំពើល្អ ប្រកបដោយសីលធម៌ គុណធម៌ និងមនុស្សធម៌ ដោយខិតខំរៀនសូត្រតាមវីរៈភាពរបស់លោកជំទាវបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជាក្នុងការជួយដល់មនុស្សជាតិឲ្យបានរួចចាកផុតទុកទាំងឡាយ។ នៅក្នុងឳកាសនេះដែរក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ បានប្រកាសដំណើរការដាក់ហិបមូលនិធិ ដើម្បីស្វែងរកថវិការជួយជនរងគ្រោះ។
(អត្ថបទរៀបចំដោយ ប៉ាង យួងថាមពល)