ស្វៃងរក  

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេកវិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្ដល់​គុណ​ភាព សមត្ថភាព និង​សីល​ធម៌​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌​សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។ អានអត្ថបទ

បទបញ្ជា​ផ្ទៃក្នុង​គណៈ​គ្រប់គ្រង

ជំពូកទី ១

ការទទួលខុសត្រូវ និងរចនាសម័្ពន្ធ

ប្រការ ១ . ការ​ទទួល​ខុសត្រូវ​និង​រចនាសម្ព័ន្ធ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ

  • ១.   ការ​ទទួល​ខុស​ត្រូវ៖
    • ១.១.    គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ ត្រូវ​ទទួល​ខុស​ត្រូវ​ដើម្បី​អនុវត្ត​លក្ខន្តិកៈ បទបញ្ជាផ្ទៃ ក្នុង គោលការណ៍ សេចក្តី​សម្រេច​របស់ ស.ច.ព អនុ​លោម​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​រាជរដ្ឋា​ភិបាល
    • ១.២.    បុគ្គលិក​សិក្សា​ម្នាក់ៗ នៃ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ត្រូវ​ប្រតិបត្តិ​កិច្ចការ​របស់​ខ្លួន​ក្នុង​លក្ខខណ្ឌ​នៃ​ការ​សិក្សា ស្រាវជ្រាវ វិភាគ ពិគ្រោះ​យោបល់​ និង​ផ្សព្វផ្សាយ​វិទ្យាសាស្រ្ត
  • ២.   រចនា​សម្ព័ន្ធ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ៖
    • ២.១     រចនាសម្ព័ន្ធ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​រួមមាន ៖
      • -    ប្រធាន​សាកលវិទ្យាល័យ
      • -    សាកលវិទ្យាធិការ​ប្រតិបត្តិ
      • -    ក្រុមប្រឹក្សា​បណ្ឌិត​វិទ្យាសាស្រ្ត
      • -    ក្រុម​ប្រឹក្សា​វិន័យ
      • -    ការិយាល័យ​ជំនាញ
      • -    សាខា​សាកលវិទ្យាល័យ
      • -    វិទ្យាស្ថាន
      • -    មហា​វិទ្យាល័យ
      • -    មជ្ឈមណ្ឌល
      • -    គណៈ​កម្មាធិការ​បណ្តុះ​បណ្តាល​ថ្នាក់​បណ្ឌិត
      • -    គណៈ​កម្មាធិការ​ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស និង​ពាន​រង្វាន់
      • -    គណៈ​កម្មាធិការ​មូលនិធិ និង​អាហា​រូបករណ៏
      • -    អង្គភាព​ក្រោម​ឱវាទ​របស់​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ។ល។
    • ២.២.    គណៈគ្រប់គ្រង​សាកលវិទ្យាល័យ​ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​សាកលវិទ្យាល័យ​មួយ​រូប​ អម​ដោយ​សាកល​វិទ្យាធិការ​ប្រតិបត្តិ សាកលវិទ្យាធិការ​រង ប្រធាន​ការិយាល័យ ព្រឹទ្ធបុរស និង​អង្គភាព​ក្រោម​ឱវាទ​ជា​ជំនួយ​ការ ​ដែល​មាន​ចំនួន​តាម​ការ​ចាំបាច់
    • ២.៣.   ការិយាល័យ​ជំនាញ​មាន ៖
      • -    ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក
      • -    ការិយាល័យ​ហិរញ្ញវត្ថុ​និង​ផែនការ
      • -    ការិយាល័យ​សិក្សា​និង​កិច្ចការ​និស្សិត
      • -    ការិយាល័យ​ដេប៉ាតឺម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន
      • -    ការិយាល័យ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ
      • -    ការិយាល័យ​សហ​ប្រតិបត្តិការ​និង​ទីផ្សារ
      • -    ការិយាល័យ​អភិវឌ្ឍ និង​ការងារ​និសិ្សត
      • -    ការិយាល័យ​ចុះ​បញ្ជី​និង​ស្ថាបនិក។
    • ២.៤.    ការិយាល័យ​នីមួយៗ ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប និង​អនុប្រធាន​ដែល​មាន​ចំនួន​តាម​​ការ​ចាំ​បាច់
    • ២.៥.    ការិយាល័យ​នីមួយៗ ត្រូវ​ចែក​ចេញ​ជា​ផ្នែក​ជំនាញ​តាម​ចំនួន​ចាំ​បាច់​ដែល​សម្រេច​ដោយ គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ។


អានបន្តរ....