ស្វៃងរក
7 កញ្ញា 2010 ..:: Home » 8 វិស័យអប់រំ ::.. ចុះឈ្មោះ  ចូល  English (United States) ខ្មែរ (កម្ពុជា)
ការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត  
 
 
 

 

បេក្ខជនបណ្ឌិត ជា ជេដ្ឋ ការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត

បេក្ខ​ជន​បណ្ឌិត ជា ជេដ្ឋ សិក្សា​នៅ​មហា​វិទ្យាល័យ​នីតិ​សាស្រ្ត នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា បាន​ចូល​មក​ការ​ពារ​បញ្ចប់​និក្ខេបបទ​ថ្នាក់​បណ្ឌិត​របស់​ខ្លួន នា​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១០ នេះ។

ពិធី​ការពារ​បញ្ចប់​និក្ខេបបទ​ថ្នាក់​បណ្ឌិត​នេះ ធ្វើ​ឡើង​ក្រុម​ប្រឹក្សា​វា​យ​តម្លៃ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ចំនួន​៧រូប ដឹកនាំ​ដោយ​សាស្រ្តាចារ្យ​បណ្ឌិត ផុន ប៊ុនថាល់ ជា​ប្រធាន និង​មាន​តំណាង​មក​ពី​ក្រសួង​អប់​រំ​មួយ​រូប​ក៏​បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ​។

និក្ខេបបទ​ដែល​បេក្ខជន​បណ្ឌិត ជា ជេដ្ឋ ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ផ្តោត​លើ​ប្រធាន​បទ ស្តីពី​បរិបទ​នៃ​អំពើ​ពុករលួយ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។

តាម​ការ​បក​ស្រាយ​របស់​បេក្ខជន​បណ្ឌិត ជា ជេដ្ឋ ដែល​បាន​ធ្វើ​ការ​បំភ្លឺ​ពី​គោល​បំណង នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​ប្រធាន​បទ​នេះ គឺ​ក្នុង​គោល​ដៅ​ស្វែង​យល់ និង​រក​ឲ្យ​ឃើញ​នូវ​ឬស​គល់ នៃ​អំពើ​ពុក​រលួយ ដែល​បាន​កើត​ឡើង ពិសេស​រក​មូល​ហេតុ​នៃ​អំពើ​ពុក​រលួយ ដែល​កើត​ឡើង​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ក៏​ដូចជា​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា និង​ធ្វើការ​វាយ​តម្លៃ​ពីផល​ប៉ះពាល់​ទាំង​ឡាយ ដែល​កើត​មាន​ក្នុង​សង្គម ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ ព្រម​ទាំង​ពិនិត្យ​មើល​ចំពោះ​វិធានការគ្រប់​គ្រង​និង​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ឲ្យមាន​ប្រសិទ្ធិ​ភាព​។

បន្ទាប់​ពី​បាន​ស្តាប់​ការ​បក​ស្រាយ​ពន្យល់​ពី​បេក្ខជន​បណ្ឌិត​រួចមក​ក្រុមប្រឹក្សា​វាយតម្លៃ​និក្ខេបបទ​ថ្នាក់​បណ្ឌិត នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា បាន​ពិគ្រោះ​ពិចារណា និង​លើក​ជា​ទស្សនៈ​រួម​ថា ប្រធាន​បទ​នេះ​ពិតជា​មាន​សារៈ​សំខាន់ ព្រោះ​នឹង​ក្លាយ​ជា​អត្ថបទ​វិទ្យា​សាស្រ្ត ដែល​ជា​ប្រយោជន៌​ដល់​ស្ថាប័ន​ដឹកនាំ សិស្ស-​និស្សិត អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់ សង្គម​សាស្រ្ត អប់រំ អង្គការ​ក្រៅ​រដ្ឋាភិ​បាល និង​ផ្នែក​ដ៏ទៃ​ទៀត បាន​ស្វែង​យល់​ច្បាស់​អំពី​ដើម​ហេតុ​នៃ​អំពើ​ពុក​រលួយ ផល​ប៉ះ​ពាល់​នៃ​អំពើ​ពុក​រលួយ និង​ចេះរិះរក​វិធាន​ការ​ទប់​ស្កាត់​និង​លប់​បំបាត់​អំពើ​ពុករលួយ​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុង​សង្គម​កម្ពុជា​យើង។ ក្រោយ​ពីបាន​ពិភាក្សា និង​វិនិឆ័យ​យ៉ាង​ច្បាស់​លាស់​លើ​ខ្លឹមសារ​និង​ស្នា​ដៃ​ប្រធាន​បទ​រួច​មក ក្រុម​ប្រឹក្សា​វាយ​តម្លៃ​បាន​សម្រេច​ប្រកាស់​ទទួល​ស្កាល់​បេក្ខជន​បណ្ឌិត ជា ជេដ្ឋ ជា​បណ្ឌិត​ចាប់​ពី​ពេល​នេះ​តទៅ​។

(រៀបចំនិងដកស្រង់អត្ថបទដោយ ប៉ាង យួងថាមពល)

 
 
 
រក្សាសិទ្ធិ ២០០២-២០១០ ដោយ​សាកលវិទ្យាល័យ​ចំរើន​ពហុបច្ជកវិទ្យា   Terms Of Use  Privacy Statement