Search
Tuesday, September 07, 2010 ..:: Home » Special academic info ::.. Register  Login  English (United States) ខ្មែរ (កម្ពុជា)
Scorlarship Schedule  
 
 
 

 
 
 
Bachelor Training Course Announcement  
 
 
 

 
 
 
Elites Traning Course Announcement  
 
 
 

សេចក្តីជូនដំណឹង 

សាកល​វិទ្យា​ល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​មាន​កិត្តិ​យស សូម​ជម្រាប​ជូន​ដំណឹង​ដល់​មន្ត្រី​រាជ​ការ​វ័យ​ចំណាស់ និង​ឥស្សរ​ជន កំពុង​បំរើ​ការ​ងារ​តាម​ស្ថាប័ន​រដ្ឋ ក្រសួង និង​សហ​គ្រាស​សាធារណៈ ដែល​មាន​បំណង​ចង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​ និង​រដ្ឋបាលសាធារណៈ តែ​បេក្ខជន​មាន​បទ​ពិសោធន៍​ការ​ងារ​ច្រើន​ឆ្នាំ​តែ​ពុំ​មាន សញ្ញាបត្រ​បរិញ្ញា​បត្រ អាច​ដាក់​ពាក្យ​សុំ​វាយ​តម្លៃ​លើ​បទ​ពិសោធន៍​ការ​ងារ​កន្លង​មក​ដើម្បី​បាន​ទទួល​សិទ្ធិ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​បាន​តាម​។

 -​លក្ខ​ខណ្ឌ​ចូល​រៀន

1-មាន​អាយុ​ចាប់​ពី ៣៥​ឆ្នាំ ។
2-ត្រូវ​បំពេញ​ប្រវត្តិ​រូប​បទ​ពិសោធន៍​ការ​ងារ​កន្លង​មក​ដាក់​ជូន​គណៈ​កម្មការ​ជ្រីស​រើស និង​វាយ​តម្លៃ​បទ​ពិសោធន៍ មន្ត្រី​រាជ​ការ​វ័យ​ចំណាស់ និង​ឥស្សរជន (បទ​ពិសោធន៍​ការ​ងារ​មិន​តិច​ជាង​១៣​ឆ្នាំ) ។
3-ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ផ្សេងៗ (មាន​វិញ្ញា​បនបត្រ​បញ្ជាក់​ការ​សិក្សា​ខ្លីៗ​ លិខិត​តែង​តាំង ប្រកាស​នីយប័ត្រ គ្រឿង​ឥស្សរ​យស និង​ឯកសារ​ចូល​រួម​សិក្ខា​សាលា ឬ សន្និ​សីទ ឬ​ព្រឹត្តការ​នានា ) ។

  -ម៉ោងសិក្សា

១-  ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រៈ សិក្សា​ពេល​ល្ងាច​ពី​ម៉ោង ៥:៣០-៨:៣០
២-  ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យៈ សិក្សា​ពេល​ព្រឹក​ពី​ម៉ោង ៧:៣០-១១:៣០  និង​ពេល​រសៀល​ពី​ម៉ោង ២:០០-៥:០០
សូម​អញ្ជើញ​បេក្ខ​ជន​មក​ដាក់​ពាក្យ និង​បំពេញ​បែប​បទ​រាល់​ម៉ោង​ធ្វើការ នៅ​សាកល​វិទ្យា​ល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា ដែល​មាន​ទី​តាំង​ស្ថិត​នៅ​អា​គារ​លេខ ៨៨ ផ្លូវ​៣៥០ សង្កាត់​ទួល​ស្វាយ​ព្រៃ១ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ. ទូរស័ព្ទ  (០២៣) ៩៨ ៧៧ ៩៥. (០១១/១២/១៦)៩៧ ៩៧ ៦៧, (០១១/០១៥) ៨២ ៨៧ ៣៣ (ទល់​មុខ​តុលា​ការយោធា) និស្សិត​អាច​បង់​ថ្លៃ​សិក្សា​ជា​ដំណាក់​ការ ឬជា​ខែ​ក៏​បាន។
- សូម​បញ្ជាក់​ថា​នេះ​ជា​វគ្គ​ចុង​ក្រោយ​ក្នុង​ការ​បណ្តុះ​បណ្តាល​វគ្គ​ពិសេស​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​(អនុបណ្ឌិត)។
          

 សូមអរគុណ!

 
 
 
General Academic News  
 
 
 

 
 
 
PhD Training Course Announcement  
 
 
 

 
 
 
Copyright 2002-2010 by Chamroeun University of Poly-technology   Terms Of Use  Privacy Statement