|   
  Search  
សិក្ខាសាលាស្តីពីការគ្រប់គ្រង ភាពឆ្នៃប្រឌិតនិងការអភិវឌ្ឍន៏  
 
 
 



សិក្ខាសាលាស្តីពីការគ្រប់គ្រង ភាពឆ្នៃប្រឌិតនិងការអភិវឌ្ឍន៏

        សិក្ខាសាលា​ស្តីពី​ការ​គ្រប់​គ្រង​ភាព​ឆ្នៃ​ប្រឌិត​និង​ការអភិវឌ្ឍន៏​ខ្លួន​ដែល​រៀបចំ​ឡើង​ដោយ សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​ដែល​បាន​ដំនើរ​ការ​ទៅ​អស់​រយះ​ពេល​មួយ​ព្រឹក​រួច​មក ការ​បិទ​បញ្ចប់​ក្រោម​អធិបតី​ភាព​ឯកឧត្តមបណ្ឌិត ជាចំរើន សមាជិក​រដ្ឋសភា​ជាតិ​និង ជា​សាកល​វិទ្យា​ធិការនៃ​សាកល​វិទ្យា​ល័យ​ចំរើនពហុ​បច្ចេក​វិទ្យា ។
        សិក្ខា​សាលា​នេះ​អាច​មាន​ការ​អញ្ជើញ​ចូល​រួមឧទ្ទេស​​នាម​ដោយ​លោក​បណ្ឌិត ខែន អល់លែន នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន​ណិចមិចតាល់​និង​​លោក​បណ្ឌិត កាស៊ីត ភីស៊ីតកុល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេម៉ាញ ខូអិលធីឌី ។
        ក្នុង​បទ​ឧទ្ទេស​នាម​នេះ​លោកបណ្ឌិត ខេនអល់លេន និង លោកបណ្ឌិត កាស៊ីត បាន​ធ្វើ​បទ​បង្ហាញ​និងផ្តល់​ចំនេះ​ដឹង​សំខាន់ៗ​សំរាប់​និស្សិត​ទាំង​អស់​ធ្វើការ​អភិវឌ្ឍន៏​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​ធន​ធាន​មនុស្ស​ដ៏ល្អនិង​មាន​សារះ​ប្រយោជន៏​សំរាប់​សង្គម ៕ 
        លោកបណ្ឌិត ខែន ក៏បាន​ឆ្លៀត​ឱកាស​នេះកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រឹង​ប្រែង​អភិវឌ្ឍន៏​ប្រទេស​ជាតិ​ដូចជា​ការកសាង​ធនធាន​មនុស្ស ពី​បាត​ដៃ​ទទេ​ឈាន​ទៅរកការរីក​ចំរើន​លូត​លាស់ជាតំណាក់​កាល​នេះ ។ 
        ឯកឧត្តម​បណ្ឌិត ជា ចំរើន មាន​ប្រសាសន៏​ថា​ដើម្បី​ឈ្នះ​អ្វីៗ​ទាំង​អស់​កត្តា​សំខាន់​គឺការ​យក​ឈ្នះ​លើ​ខ្លួន​ឯង ៕ ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា ការ​អាច​យក​ឈ្នះ​លើខ្លួនឯង​បាន​សំខាន់​គឺការ​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ ការ​ចេះ​ឆ្នៃ​ប្រឌិត និង​ការ​អភិវឌ្ឍន៏​ខ្លួន​ឯង។
តាម​រយះ​សិក្ខាសាលា​នេះ ឯកឧត្តម​បណ្ឌិត ជា ចំរើន​ មាន​ជំនឿ​ថា និស្សិត​យើង​ដែល​បាន​ឆ្លង​កាត់​សិក្ខា​សាលា​ថ្ងៃនេះ​ពិតជា​ទទួល​បាន​ចំណេះ​ដឹង និង​បទ​ពិសោធន៏​មាន​សារះ​សំខាន់​ជា​ច្រើន​ក្នុង​ការ​​អភិវឌ្ឍន៏ សមត្ថភាព របស់​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជាធនធានមនុស្ស​ដ៏មាន​តំលៃ​របស់​សង្គម​ជាតិ​។
        នៅ​ក្នុង​ឧកាស​នេះដែរ​ដើម្បី​ចូល​រួម​ជួយ​ពង្រឹង​អាហា​រូបករណ៏​ដល់ សាកល​វិទ្យាល័យ​ចំរើន ពហុ​បច្ចេក​វិទ្យា​ លោកបណ្ឌិតខែន អល់លែន បាន​ផ្តល់​ជូន​អាហាររូបករណ៏​ដល់​និស្សិត​៣នាក់​សំរាប់ សិក្សា​រយះ​ពេល​៤ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុប​ច្ចេក​វិទ្យានិង​ឧបត្ថម​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លា ទៀត​សំរាប់​ជួយ​លើការ​ពង្រឹង​អាហារូបករណ៏​នេះ​ដែរ​៕ ដោយ​ឡែក​និស្សិត​ដែល​ចូល​រួម​ក្នុង​សិក្ខាសាលា នេះ​ចំនួន​ជាង​២០០​នាក់​ក្នុង​ម្នាក់​ឧបត្ថម្ភ​ថវិការ​១ម៉ឺន​រៀល ​៕

រៀបចំនិងដកស្រង់អត្ថបទដោយ ថាមពល