កញ្ញា សុខ ស្រីល័ក្ខ ជានិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ជំនាញធានាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ CUP
ជាពិសេសចំណាប់អារម្មណ៍ ដោយនៅសាកលវិទ្យាល័យ CUP មានបើកថ្នាក់គ្រប់កម្រិតដូចជា៖ ថ្នាក់បរិញ្ញាបត្ររង, ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន, ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, និងថ្នាក់បណ្ឌិត។ ហើយជាពិសេសនោះ មានបើកវគ្គពិសេសថ្ងៃ សៅរ៍និងអាទិត្យ សំរាប់មន្រ្តីរាជការ,អង្គការក្រៅរដ្ឋាភិបាល, ក្រុមហ៊ុន, និងសហគ្រាសផ្សេងៗ។ល។
ចំណែកឯសាស្រ្តាចារ្យ សុទ្ធសឹងតែមានគរុកោសល្យក្នុងការបង្រៀនល្អៗ ភាគច្រើនបានបញ្ចប់ការសិក្សានៅឯបរទេស។ រាល់ការប្រឡង សាលាមានប្រកាសលទ្ធផលជារៀងរាល់ឆមាស ហើយសម្រាប់និស្សិតដែលជាប់លេខ១ដល់៣ សាលាមានការលើកទឹកចិត្តសិក្សា ដោយផ្តល់ជារង្វាន់ និងប័ណ្ណសរសើរទៀតផង។
ទាំងអស់នេះហើយ ដែលនាងខ្ញុំចង់បាន ហើយវាអាចឆ្លើយតបទៅនឹងការបង់ប្រាក់ចំណាយទៅលើការសិក្សារបស់នាងខ្ញុំដោយមិនសោកស្តាយ ពីព្រោះរាល់ការសិក្សាទាំងអស់ដែលខ្ញុំជួបការលំបាក សាលាតែងតែជួបជ្រោមជ្រែងនិងដោះស្រាយឲ្យនាងខ្ញុំជានិច្ច។