ស្វៃងរក  

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេកវិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្ដល់​គុណ​ភាព សមត្ថភាព និង​សីល​ធម៌​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌​សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។ អានអត្ថបទ

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

            សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា គឺជា​សាកលវិទ្យាល័យ​ដែល​ផ្តល់​ពហុពុទ្ធិ ទេពកោសល្យ​វិជ្ជាជីវៈ និង​សីលធម៌​ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌ សង្គម សេដ្ឋកិច្ច និង​វិទ្យាសាស្រ្ត ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្សនិង​ក៏សាង​សមត្ថភាព​ដើម្បី​អភិវឌ្ឍ​សង្គម​ជាតិ។

            យើង​ដឹង​ហើយ​ថា វិបត្តិ​សង្គម​ខ្មែរ​បច្ចុប្បន្ន​គឺ​ជា​វិបត្តិ​ធនធាន​មនុស្ស និង​សីលធម៌។ មាតាបិតា​ខ្មែរ​ទាំងឡាយ​កំពុង​តែ​គិត​ចំពោះ​អនាគត​កូន​ចៅ​របស់​ខ្លួន ដែល​ទទួល​បាន​ការ​អប់រំ​មាន​កម្រិត​នៅ​ឡើយ​ពី​សាលា​រៀន​គ្រប់​ភូមិ​សិក្សា​នូវ​សមត្ថភាពវិជ្ជាជីវៈ​និង​គុណធម៌។ ចំណេះ​ដឹង​វិទ្យាសាស្រ្ត​បច្ចេក​ទេស​ដែល​គ្មាន​មនសិការ រមែង​បំផ្លាញ​ព្រលឹង​មនុស្ស​និង​សង្គម។ មាតាបិតា​ខ្មែរ​កំពុង​បន់ស្រន់​ឲ្យ​កូន​ចៅ​របស់​ខ្លួន​មាន​ការ​យល់​ដឹង​អំពី វប្បធម៌​បច្ចេក​ទេស​ផង និង​អំពី​គុណធម៌​ផង។ ដូច្នេះ បេសកកម្ម​ចម្បង​របស់​សាកលវិទ្យាល័យ គឺ​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ជា​មួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចការ​ក៏​សាង​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព​ពេញលេញ ស្វាហាប់ ឈ្លាសវៃ ប៉ិនប្រសប់ និង​ស្ទាត់​ជំនាញ ដើម្បី​គុណភាព និង​ឧត្តមភាព​នៃ​ការងារ​ទីផ្សារ​សេរី។

            " ការ​ប្រកួត​ប្រជែង​ខាង​វិស័យ​អប់រំ​ដោយ​មិន​គិត​ពី​និយាម​គរុកោសល្យ នឹង​ធ្វើ​ឲ្យ​និស្សិត​ចេញ​ទៅ​គ្មាន​សមត្ថភាព និង​អសីលធម៌​វិជ្ជាជីវៈ ត្រូវ​ទទួល​ទោស​មុខ​ច្បាប់ " ប្រសាសន៍​បណ្ឌិត​​សភា​ចារ្យសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

            សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាម​អនុក្រឹត្យ​លេខ៥៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២។ ធ្វើ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​រដ្ឋ សាកលវទ្យាល័យ​នានា ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​រៀប​ចំ​កម្ម​វិធី​សិក្សា និង​ការ​បង្រៀន​ជា​ខេមរ​ភាសា និង​ភាសា​អង់គ្លេស​ដល់​និស្សិត ថ្នាក់​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ។

            " សាកលវិទ្យាល័យ​ជា​បណ្តុំ​នៃ​អ្នក​វិទ្យាសាស្រ្ត ហើយ​អ្នក​វិទ្យាសស្រ្ត​ផ្តល់ អនុសាស្រ្ត និង​គតិ​បណ្ឌិត សម្រាប់​ការ​អភិវឌ្ឍន៍​​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បច្ចេក​វិទ្យា " ។

            សូម​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នក​នាង​កញ្ញា ទទួល​បាន​នូវ​ជោគ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ​កើត​មាន​ឡើង​ត​រៀង​ទៅ។