ស្វៃងរក  

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេក​​វិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អានអត្ថបទ

ពត៌មាន និងកំណត់ហេតុ

ដោយ Thampol Pang Young on 3 មករា 2012
កាលពីរព្រឹក​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១១ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​ហ្វាអីស នៃប្រទេសកូរ៉េ ដែល​និស្សិត​ទាំងនោះ​ចូល​មក​ទស្សនា និង​សិក្សា​ពី​វប្បធម៌​ខ្មែរ​ក្នុង​បំណង​ធ្វើការផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​រវាង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ និង​សាកលវិទ្យាល័យ​ហ្វាអីសនៃប្រទេសកូរ៉េ ហើយ​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​របស់​លោក ឌៀប សុភិរៈ សកលវិទ្យាធិការប្រតិបត្តិ
ដោយ Thampol Pang Young on 26 ធ្នូ 2011
កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១១ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ា​រាជ​ផាត នៃ​ប្រទេស​ថៃ ដែល​និស្សិត​ទាំងនោះ​ចូល​មក​ទស្សនា និង​សិក្សា​ពី​វប្បធម៌​ខ្មែរ​ក្នុង​បំណង​ធ្វើការ​ផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​រវាង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ា​រាជ​ផាត​នៃ​ប្រទេស​ថៃ
ដោយ Thampol Pang Young on 24 ធ្នូ 2011
ឯកឧត្ដម​បណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​កណ្ដាល សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា និង​ឯកឧត្ដម ខេង ច័ន្ថា បាន​ដឹកនាំ​ក្រុម​និស្សិត​សាកលវិទ្យា​ល័យ Far East ​ មកពី​ប្រទេស​កូរ៉េ ចុះ​សួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា ព្រែក​អំបិល ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ចំនួន ៩១៥​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១១ នេះ ។
ដោយ Thampol Pang Young on 20 ធ្នូ 2011
កាលពី​រសៀល​ថ្ងៃ ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១១ នៅ​សកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​ បាន​រៀបចំ​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ភាសា ចង​ស្ពាន​វប្បធម៌​រវាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ារាជផាត់​ប្រទេស​ថៃ រួម​ទាំង​សាកលវិទ្យាល័យ​ហ្វា​អ៊ីស នៃ​ប្រទេស​កូរ៉េខាងត្បូង ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្ដម​បណ្ឌិត ជា ចំរើន សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា
ដោយ Thampol Pang Young on 6 ធ្នូ 2011
កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០១១ មាន​ឥស្សរជន​ចំនួន​៤៣៤នាក់​​ដែល​មាន​ពី​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា និង​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា បាន​មក​ប្រលង​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ជំនាន់​ទី៣ វគ្គ​ទី២ សម្រាប់​ឥស្សរជន​មន្ត្រី​រាជការ​ដែល​សិក្សា​វគ្គ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ នៅ​ក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ។
ដោយ Thampol Pang Young on 23 វិច្ឆិកា 2011
មាន​សិស្ស​ចំនួន ៤២០នាក់ នា​ព្រឹក​ថ្ងៃទី ២២ ខែ​វិច្ឆិកា​នេះ បាន​ចូល​ប្រឡង​ធ្វើ​តេស្ត​ពី សមត្ថភាព​របស់​ខ្លួន ដើម្បី​ចូល​សិក្សា​រៀនសូត្រ​ថ្នាក់​ឆ្នាំ​មូលដ្ឋាន នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ បច្ចេក​វិទ្យា ។ ការ​ប្រឡង​នេះ បាន​ធ្វើ​ឡើង ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី សាស្រ្តា​បណ្ឌិត​សភា ចារ្យ សោម សុមុនី សាកល​វិទ្យាធិការ​រង នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា  លោក អ៊ិត សាន ប្រធាន​ផ្នែក​គ្រប់គ្រង ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា និង មន្រ្តី​ជំនាញ មក​ពី​នាយកដ្ឋាន​ឧត្តមសិក្សា ក្រសួង​អប់រំ ជា​ច្រើន​រូប​ទៀត។
ដោយ Thampol Pang Young on 28 តុលា 2011

ឥស្សរជន​មួយរូប​គឺ លោកជំទាវ ហូ ណូន បាន​ឡើង​ការពារ​និក្ខេបបទ​បញ្ចប់​ថ្នាក់បណ្ឌិត​កម្រិត​ជាតិ ដែល​បាន​សិក្សា​និង​ស្រាវ ជ្រាវ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ នៅក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ( CUP ) កាលពី​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១១ ​។ ក្នុង​ការឡើង​ការពារ​និក្ខេបបទ​បញ្ចប់​ថ្នាក់បណ្ឌិត​នេះ គឺ​ស្ថិតក្រោម​ការវាយតម្លៃរ​បស់​សាស្ត្រាចារ្យ​ជំនាញ​ចំនួន ៦​រូប ក្នុងនោះ​មានការ​

ដោយ Thampol Pang Young on 5 តុលា 2011
        បេក្ខជន​ប្រមាណ​ជាង​៤០០​នាក់​ជា​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយ ភូមិ​ឆ្នាំ​សិក្សា ២០១០ -២០១១ បានមក ចូលរួម​ប្រឡង​យក​អាហា​រូប​ករ​ណ៏​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​នា​ព្រឹក​ថ្ងៃទី​០៥​ខែតុលា​នេះ ។
ដោយ Yin Soeum on Mon, 03 Oct 2011 10:19:08 GMT

With the objective to strengthen and improve the relationship among the all the University partners, Bansomdej Chaopaya Racphat University (BSRU) has conducted the culture and language exchange workshop among Asean community participants from 10 countries , Malaysia , the Philippines , Cambodia , Vietnam , Singapore and Loas. The culture and language event was conducted at BSRU in Bangkok Thailand.

ដោយ Yin Soeum on 2 តុលា 2011
ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់​មានដំណើរ​ការប្រសើរ​ថែមទៀត សាកលវិទ្យាល័យ បា​នស​មេ្ដ​ច​ចៅ​ផា​យ៉ា​រាជ្យ​ផាត់ ( BSRU) ដែលជា​ដៃគូរ​របស់​សាកលវិទ្យាល័យ​ចំរើនព​ហុប​ចេ្ច​ក​វិទ្យា ( C U P ) ។ បាន​បើក​សិក្ខាសាលា​មួយ​កាលពីពេល​ថ្មីៗ​នេះ ដើម្បី​ផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​ក្នុងចំណោម​ប្រទេស​សហគមន៍​អាស៊ាន​១០ មាន​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន កម្ពុជា វៀតណាម សង្ហ​បូរី និង​លាវ ដែល​បាន​រៀបចំឡើង​