ស្វៃងរក  

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេកវិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្ដល់​គុណ​ភាព សមត្ថភាព និង​សីល​ធម៌​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌​សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។ អានអត្ថបទ

ពត៌មាន និងកំណត់ហេតុ

Author: thampol Created: 12 ឧសភា 2010
កម្មវិធីសិក្ខាសាលាស្តីពីការឆ្នៃប្រឌិត
ដោយ Thampol Pang Young on 14 មិនា 2012

ស្រឡាញ់​ខ្លួន​ត្រូវ​ចេះ​ស្ងួន​ចំណី គឺ​ជា​សុភាសិត​របស់​ខ្មែរ​យើង​មួយ ដែល​ត្រូវ​បាន​បណ្ឌិត សុភាចារ្យ សោម សុមុនី សាកល​វិទ្យាធិការ​រង នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា លើក​យក មក​បក​ស្រាយ​ជូន​ដល់​ប្អូន​ៗ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរ ពី​គ្រឿង​ញៀន និង​ពី​មេរោគ​អេដស៍ ជម្ងឺ​អេដស៍ ដែល​បាន​រៀប​ចំ​ឡើង ដោយ​សាកល​វិទ្យាល័យ សហការ​ជា​មួយ​សាខា​កាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ​នេះ។

ដោយ Thampol Pang Young on 10 កុម្ភៈ 2012
និស្សិត​ថៃ​ចំនួន​២០​រូប នៃ​សាកលវិទ្យាល័យ​សម្ដេច​ចៅ​ព្រះ យ៉ា​រាជ​ផាត់ នៅ​រសៀល​ថ្ងៃ​ទី ០៤​ ខែ​កុម្ភៈ ឆ្នាំ​២០១២​បាន​បញ្ចប់​ទស្សនកិច្ច ការសិក្សា​លើ​ប្រធានបទ​ផ្លាស់​ប្ដូរ​ភាសា និង​វប្បធម៌​ប្រកបដោយ​ជោគជ័យ និង​ទទួល​បាន​វិញ្ញាបនបត្រ ក្រោម​អធិបតីភាព លោក​បណ្ឌិត​សាស្ត្រាចារ្យ សោម សុ​មុន្នី ​សាកលវិទ្យាល័យ​ធិការរង នៃ​សាកលវិទ្យាល័យ​ពហុ​បច្ចេកវិទ្យា និង​លោក​សាស្ត្រាចារ្យ វ​ឌ្ឍនា ផាន់​ភ្លៀន​បាង​យ៉ាង
ដោយ Thampol Pang Young on 3 មករា 2012
កាលពីរព្រឹក​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១១ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​ហ្វាអីស នៃប្រទេសកូរ៉េ ដែល​និស្សិត​ទាំងនោះ​ចូល​មក​ទស្សនា និង​សិក្សា​ពី​វប្បធម៌​ខ្មែរ​ក្នុង​បំណង​ធ្វើការផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​រវាង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ និង​សាកលវិទ្យាល័យ​ហ្វាអីសនៃប្រទេសកូរ៉េ ហើយ​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​របស់​លោក ឌៀប សុភិរៈ សកលវិទ្យាធិការប្រតិបត្តិ
ដោយ Thampol Pang Young on 26 ធ្នូ 2011
កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១១ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ា​រាជ​ផាត នៃ​ប្រទេស​ថៃ ដែល​និស្សិត​ទាំងនោះ​ចូល​មក​ទស្សនា និង​សិក្សា​ពី​វប្បធម៌​ខ្មែរ​ក្នុង​បំណង​ធ្វើការ​ផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​រវាង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ា​រាជ​ផាត​នៃ​ប្រទេស​ថៃ
ដោយ Thampol Pang Young on 24 ធ្នូ 2011
ឯកឧត្ដម​បណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​កណ្ដាល សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា និង​ឯកឧត្ដម ខេង ច័ន្ថា បាន​ដឹកនាំ​ក្រុម​និស្សិត​សាកលវិទ្យា​ល័យ Far East ​ មកពី​ប្រទេស​កូរ៉េ ចុះ​សួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា ព្រែក​អំបិល ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ចំនួន ៩១៥​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១១ នេះ ។
ដោយ Thampol Pang Young on 20 ធ្នូ 2011
កាលពី​រសៀល​ថ្ងៃ ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១១ នៅ​សកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​ បាន​រៀបចំ​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ភាសា ចង​ស្ពាន​វប្បធម៌​រវាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ារាជផាត់​ប្រទេស​ថៃ រួម​ទាំង​សាកលវិទ្យាល័យ​ហ្វា​អ៊ីស នៃ​ប្រទេស​កូរ៉េខាងត្បូង ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្ដម​បណ្ឌិត ជា ចំរើន សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា
ដោយ Thampol Pang Young on 6 ធ្នូ 2011
កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០១១ មាន​ឥស្សរជន​ចំនួន​៤៣៤នាក់​​ដែល​មាន​ពី​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា និង​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា បាន​មក​ប្រលង​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ជំនាន់​ទី៣ វគ្គ​ទី២ សម្រាប់​ឥស្សរជន​មន្ត្រី​រាជការ​ដែល​សិក្សា​វគ្គ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ នៅ​ក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ។
ដោយ Thampol Pang Young on 23 វិច្ឆិកា 2011
មាន​សិស្ស​ចំនួន ៤២០នាក់ នា​ព្រឹក​ថ្ងៃទី ២២ ខែ​វិច្ឆិកា​នេះ បាន​ចូល​ប្រឡង​ធ្វើ​តេស្ត​ពី សមត្ថភាព​របស់​ខ្លួន ដើម្បី​ចូល​សិក្សា​រៀនសូត្រ​ថ្នាក់​ឆ្នាំ​មូលដ្ឋាន នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ បច្ចេក​វិទ្យា ។ ការ​ប្រឡង​នេះ បាន​ធ្វើ​ឡើង ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី សាស្រ្តា​បណ្ឌិត​សភា ចារ្យ សោម សុមុនី សាកល​វិទ្យាធិការ​រង នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា  លោក អ៊ិត សាន ប្រធាន​ផ្នែក​គ្រប់គ្រង ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា និង មន្រ្តី​ជំនាញ មក​ពី​នាយកដ្ឋាន​ឧត្តមសិក្សា ក្រសួង​អប់រំ ជា​ច្រើន​រូប​ទៀត។
ដោយ Thampol Pang Young on 28 តុលា 2011

ឥស្សរជន​មួយរូប​គឺ លោកជំទាវ ហូ ណូន បាន​ឡើង​ការពារ​និក្ខេបបទ​បញ្ចប់​ថ្នាក់បណ្ឌិត​កម្រិត​ជាតិ ដែល​បាន​សិក្សា​និង​ស្រាវ ជ្រាវ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ នៅក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ( CUP ) កាលពី​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១១ ​។ ក្នុង​ការឡើង​ការពារ​និក្ខេបបទ​បញ្ចប់​ថ្នាក់បណ្ឌិត​នេះ គឺ​ស្ថិតក្រោម​ការវាយតម្លៃរ​បស់​សាស្ត្រាចារ្យ​ជំនាញ​ចំនួន ៦​រូប ក្នុងនោះ​មានការ​

ដោយ Thampol Pang Young on 5 តុលា 2011
        បេក្ខជន​ប្រមាណ​ជាង​៤០០​នាក់​ជា​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយ ភូមិ​ឆ្នាំ​សិក្សា ២០១០ -២០១១ បានមក ចូលរួម​ប្រឡង​យក​អាហា​រូប​ករ​ណ៏​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​នា​ព្រឹក​ថ្ងៃទី​០៥​ខែតុលា​នេះ ។