ដោយ ម៉ាក វ៉ានហេមិលរីក on
17 មិនា 2012
និស្សិតនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាបានចូលរួមសិក្ខាសាលាក្រោមប្រធានបទ" ការប្រកួតប្រជែងគំនិតដើម្បីទីក្រុងស្អាត" កាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១២នេះដោយស្ថិតក្រោមវត្តមានរបស់លោក សេង បូណា សកលវិទ្យាធិការប្រតិបត្តិនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា(Cup) តំណាងឲ្យឯកឧត្ដមបណ្ឌិតជា ចំរើន ប្រធានសាលកវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានិង លោកគឹម សេរីរដ្ឋ មន្ត្រីជំនាញគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត លោកវ៉ា មឿន នាយកប្រតិបត្តិអង្គការម្លប់បៃតង់ លោកសុខ វណ្ណា នាយកសាលាបាក់ទូក និងមានការចូល រួម ពីសំណាក់សាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូជាច្រើនរូបទៀត ។