ស្វៃងរក  

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេក​​វិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អានអត្ថបទ
ឱកាសមានការងារខ្ពស់មាននៅទីនេះ ! សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាសាខាខេត្តកំពត មានបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងទេសចរណ៍ ប្រកបដោយគ្រូល្បីៗ ដែលមានបទពិសោធន៍ពីសណ្ឋាគារផ្កាយប្រាំ ហើយជាពិសេសនិស្សិតដែលបញ្ចប់ការសិក្សានៅទីនេះ គឺត្រូវបានជ្រើសរើសឲ្យចូលបំរើការងារនៅក្នុងក្រុមហ៊ុនសុខាអូតែលដោយស្វ័យប្រវត្តិ។ ទូរស័ព្ទទំនាក់ទំនង ( ០១៥ ៩៨៩ ៦៦៦,០៧៧ ៩៨៩ ៦៦៦,០៩៨ ៩៨៩ ៦៦៦,០៩៩ ៩៨៩ ៦៦៦ )

អំពីសាកលវិទ្យាល័យ 

    ការចុះឈ្មោះចូលរៀន

    មហាវិទ្យាល័យ

    ការពង្រឹង​សមត្ថភាព

    មណ្ឌលព័ត៌មាន

     

    ការស្រាវជ្រាវ

    សាខាសាកល​វិទ្យាល័យ

     

    ព័ត៌មាន និង ព្រឹត្តិការណ៍

    សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់និស្សិតសាកលវិទ្យាល័យ Far East

    សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់និស្សិតសាកលវិទ្យាល័យ Far East3 មករា 2012
        កាលពី​រព្រឹក​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១១ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​ហ្វាអីស នៃប្រទេសកូរ៉េ ដែល​និស្សិត​ទាំងនោះ​ចូល​មក​ទស្សនា និង​សិក្សា​ពី​វប្បធម៌​ខ្មែរ​ក្នុង​បំណង​ធ្វើការផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​រវាង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ និង​សាកលវិទ្យាល័យ​ហ្វាអីសនៃប្រទេសកូរ៉េ ហើយ​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​របស់​លោក ឌៀប សុភិរៈ អានទាំងអស់...

    សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យារៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់និស្សិតសាកលវិទ្យាល័យ BSRU ប្រទេសថៃ

    សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យារៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់និស្សិតសាកលវិទ្យាល័យ BSRU ប្រទេសថៃ26 ធ្នូ 2011
        កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១១ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ា​រាជ​ផាត នៃ​ប្រទេស​ថៃ ដែល​និស្សិត​ទាំងនោះ​ចូល​មក​ទស្សនា និង​សិក្សា​ពី​វប្បធម៌​ខ្មែរ​ក្នុង​បំណង​ធ្វើការ​ផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​រវាង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ា​រាជ​ផាត​នៃ​ប្រទេស​ថៃ អានទាំងអស់...

    ឯកឧត្ដម​បណ្ឌិត ជា ចំរើន និង​និស្សិត​មក​ពី​ប្រទេសកូរ៉េ ចុះសំណេះសំណាលជាមួយសិស្សសាលាបឋមសិក្សាព្រែកអំបិល

    ឯកឧត្ដម​បណ្ឌិត ជា ចំរើន និង​និស្សិត​មក​ពី​ប្រទេសកូរ៉េ ចុះសំណេះសំណាលជាមួយសិស្សសាលាបឋមសិក្សាព្រែកអំបិល24 ធ្នូ 2011
        ឯកឧត្ដម បណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​កណ្ដាល សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា និង​ឯកឧត្ដម ខេង ច័ន្ថា បាន​ដឹកនាំ​ក្រុម​និស្សិត​សាកលវិទ្យា​ល័យ Far East មកពី​ប្រទេស​កូរ៉េ ចុះ​សួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា ព្រែក​អំបិល ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ចំនួន ៩១៥​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១១ នេះ ។ អានទាំងអស់...

    ឥស្សរជន៤៣៤នាក់ ប្រលងបញ្ចប់ថ្នាក់បរិញ្ញាជាន់ខ្ពស់ ជំនាន់ទី៣ វគ្គទី២ នៅសាកលវិទ្យាល័យ(CUP)និងពិធីជុបលៀង

    ឥស្សរជន៤៣៤នាក់ ប្រលងបញ្ចប់ថ្នាក់បរិញ្ញាជាន់ខ្ពស់ ជំនាន់ទី៣ វគ្គទី២ នៅសាកលវិទ្យាល័យ(CUP)និងពិធីជុបលៀង6 ធ្នូ 2011
        កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០១១ មាន​ឥស្សរជន​ចំនួន​៤៣៤នាក់​​ដែល​មាន​ពី​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា និង​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា បាន​មក​ប្រលង​បញ្ចប់​ថ្នាក់​សញ្ញាប័ត្រ​ជាន់​ខ្ពស់​ជំនាន់​ទី៣ វគ្គ​ទី២ សម្រាប់​ឥស្សរជន​មន្ត្រី​រាជការ​ដែល​សិក្សា​វគ្គ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ នៅ​ក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ។ ហើយ​ក្នុង​ការ​ប្រលង​បញ្ចប់​សញ្ញាប័ត្រ​ជាន់​ខ្ពស់​ជំនាន់​ទី៣ វគ្គ​ទី២ ខាង​លើ​នេះ​មាន​ការ​ចូល​រួម​ត្រួត​ពិនិត្យ​ពី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​ក្រសួង​អប់រំ និង​កីឡា ផង​ដែរ ។ អានទាំងអស់...

    សកម្មភាពនិស្សិត

    ពិធីផ្លាស់ប្ដូរភាសា និងវប្បធម៌រវាងនិស្សិតសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និស្សិតថៃ និងនិស្សិតកូរ៉េ

    ពិធីផ្លាស់ប្ដូរភាសា និងវប្បធម៌រវាងនិស្សិតសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និស្សិតថៃ និងនិស្សិតកូរ៉េ20 ធ្នូ 2011
        កាលពី​រសៀល​ថ្ងៃ ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១១ នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​ បាន​រៀបចំ​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ភាសា ចង​ស្ពាន​វប្បធម៌​រវាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ារាជផាត់​ប្រទេស​ថៃ រួម​ទាំង​សាកលវិទ្យាល័យ​ហ្វា​អ៊ីស នៃ​ប្រទេស​កូរ៉េខាងត្បូង ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្ដម​បណ្ឌិត ជា ចំរើន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា អានទាំងអស់...

    សិស្ស​ចំនួន​៤២០​នាក់ ប្រឡង​តេស្ត​ចូលរៀន​ថ្នាក់​ឆ្នាំ​មូលដ្ឋាន នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុបច្ចេកវិទ្យា

    សិស្ស​ចំនួន​៤២០​នាក់ ប្រឡង​តេស្ត​ចូលរៀន​ថ្នាក់​ឆ្នាំ​មូលដ្ឋាន នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុបច្ចេកវិទ្យា23 វិច្ឆិកា 2011
            មាន​សិស្ស​ចំនួន ៤២០នាក់ នា​ព្រឹក​ថ្ងៃទី ២២ ខែ​វិច្ឆិកា​នេះ បាន​ចូល​ប្រឡង​ធ្វើ​តេស្ត​ពី សមត្ថភាព​របស់​ខ្លួន ដើម្បី​ចូល​សិក្សា​រៀនសូត្រ​ថ្នាក់​ឆ្នាំ​មូលដ្ឋាន នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ បច្ចេក​វិទ្យា ។ ការ​ប្រឡង​នេះ បាន​ធ្វើ​ឡើង ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី សាស្រ្តា​បណ្ឌិត​សភា ចារ្យ សោម សុមុនី សាកល​វិទ្យាធិការ​រង នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា  លោក អ៊ិត សាន ប្រធាន​ផ្នែក​គ្រប់គ្រង ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា និង មន្រ្តី​ជំនាញ មក​ពី​នាយកដ្ឋាន​ឧត្តមសិក្សា ក្រសួង​អប់រំ ជា​ច្រើន​រូប​ទៀត ។ អានទាំងអស់...

    រូបភាព​សកម្មភាព

    ទស្សនៈ​របស់​និសិ្សត

    កញ្ញា ហេង រីណា ជានិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ជំនាញធានាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ CUP

    អានទាំងអស់

    ព្រឹត្តិការណ៍​ថ្ងៃខាង​មុខ


    ថ្ងៃ​សំម្រាក

     
    7 ២ 2012 
    បុណ្យមាឃបូជា