ដើម្បីអោយក្លាយទៅជាសាកលវិទ្យាល័យមួយដូចដែលបានចែងនៅក្នុងបេសកម្មរបស់ខ្លួន,សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា(ស.ច.ព)បានបង្កើតអោយមានគោលដៅនិងកម្មវត្ថុជាបន្តបន្ទាប់ដែលបង្កើតបានទៅជាមូលដ្ឋានគ្រិះនៃផែនការយុទ្ឋសាស្រ្តរបស់ខ្លួនក៏ដូចជាការបង្ហាញទៅកាន់រាជរដ្ឋាភិបាលនិងសហគមន៍ថាសាកលវិទ្យាល័យបានខិតខំប្រឹងប្រែងធ្វើកំនែប្រែទម្រង់របស់ខ្លួនអោយមានលក្ខណៈល្អប្រសើរលើសពីតម្រូវការដើម្បីក្លាយជាសាកលវិទ្យាល័យដែលត្រូវបានទទួលស្គាល់ជាផ្លូវការ។
គោលដៅយូរអង្វែងរបស់ស.ច.ពគឺទទួលបានការទទួលស្គាល់អំពីសំណាក់សហគមន៍សាកលវិទ្យាល័យអន្តរជាតិ។អាស្រ័យដោយហេតុនេះសាកលវិទ្យាល័យបាននឹងកំពុងផ្តល់អាទិភាពលើការកសាងសមត្ថភាពនិងធនធានរបស់ខ្លួន។ចំពោះគោលដៅចុងក្រោយនេះវាអាចបង្ហាញអោយឃើញថាសាកលវិទ្យាល័យផ្តោតសំខាន់លើវិស័យអប់រំនៅកំរិតឧត្តមសិក្សាដែលមាននិសិ្សតជាច្រើនកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រនិងថ្នាក់អនុបណ្ឌិត។បន្ថែមពីលើថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន,ស.ច.ពផ្តល់នូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រ៨មុខជំនាញ,ថ្នាក់អនុបណ្ឌិត៦មុខជំនាញ,និងថ្នាក់បណ្ឌិត១០មុខជំនាញ។
សាកលវិទ្យាល័យផ្តោតជាសំខាន់លើការបង្កើនកម្មវិធីសិក្សាចំរុះទាំងថ្នាក់ឧត្តមសិក្សានិងថ្នាក់ក្រោយឧត្តមសិក្សា។ក៏ប៉ុន្តែការយកចិត្តទុកដាក់សំខាន់នោះគឺការបង្កើនសមាមាត្ររវាងនិសិ្សតថ្នាក់ក្រោយឧត្តមសិក្សានិងនិស្សិតក្រោយឧត្តមសិក្សា។
ស.ច.ពក៏សន្យាផងដែរថានឹងធ្វើអោយមានការរីកចំរើនផ្នែកចំណេះដឹងតាមរយៈការសិក្សាស្រាវជ្រាវនិងការផ្តល់អាហារូបករណ៍និងជំរុញទឹកចិត្តបុគ្គលិកសិក្សាដែលពុំទាន់បានចូលរួមធ្វើការសិក្សាស្រាវជ្រាវអោយចាប់ផ្តើមបង្កើតគម្រោងសិក្សាស្រាវជ្រាវ។
ជាទីបញ្ចប់,ដោយមានសាកលវិទ្យាល័យអន្តរជាតិជាច្រើនជាដៃគូរ,ស.ច.ពប្តេជ្ញាចិត្តនឹងក្លាយទៅជាឃ្លាំងផ្ទុកចំណេះដឹងនិងជំនាញ,ជាអ្នកការពារសេរីភាពការសិក្សា,និងប្រកាន់ខ្ជាប់តួនាទីជាអ្នកវិវេចនានិងជាមនសិការរបស់សង្គមជាតិ។
សាវតារ