សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
សុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺឆ្លើយតបទៅនឹងសំណូមពរដ៏ចាំបាច់របស់ប្រជាជនកម្ពុជា នាយុគសម័យបច្ចុប្បន្ន នៅក្នុងការកសាងប្រទេសជាតិឆ្ពោះទៅដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។ ដើម្បីសម្រេច បានសុឆន្ទៈ និងសំណូមពរ ខាងលើនេះ ឯកឧត្តមឧកញ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បាន ប្រមូលផ្តុំវិទ្យាសាស្ត្រយ៉ាងពិត ប្រាកដដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលប្រកបដោយពុទ្ធិ និងបញ្ញាញាណកម្រិតខ្ពស់ និងដែលអាចជួយបំពេញតម្រូវការ ដ៏ខ្ពង់ខ្ពស់នេះ ។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មរួមចំណែកយ៉ាងសំខាន់នៅក្នុងការកសាង ធនធានមនុស្សស្របតាមតម្រូវការរបស់ប្រទេសជាតិ ក្នុងនោះមានថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង/ ថ្នាក់ឆ្នាំមូលដ្ឋានលើគ្រប់មុខវិជ្ជា ។ ឈរលើមូលដ្ឋានគតិយុត្តិ និងវិទ្យាសាស្ត្រ ព្រមទាំងបទពិសោធន៍នៃការបណ្តុះបណ្តាល កន្លងមកគណៈគ្រប់គ្រងសាកលវិទ្យាល័យរួមជាមួយក្រុមអ្នកវិទ្យាសាស្ត្រ ដែលជាអ្នកបង្រៀនផង ស្រាវជ្រាវផង និងបម្រើ ការងារក្នុងស្ថាប័នជាតិផងបានឯកភាពគ្នាដើម្បីរៀបចំគោលការណ៍បណ្តុះបណ្តាលរហូតដល់ថ្នាក់បណ្ឌិតនេះឡើង ដោយសង្ឃឹមថា វានឹងត្រូវទទួលយកដោយរីករាយ និងដោយការជឿទុកចិត្តពីសំណាក់ប្អូនៗជានិស្សិត និងអ្នកសិក្សា។
ខ្ញុំសូមស្វាគមន៍ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនៗនិស្សិត ហើយសន្យាថានឹងលះបង់អស់ កម្លាំងកាយចិត្តផ្តល់នូវពុទ្ធិវិទ្យាសាស្ត្រ និងសមត្ថភាពពេញលេញដល់អ្នកទាំងអស់គ្នា ដើម្បីក្លីយាជាធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់រួមគ្នាកសាងជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍តាមតែអាចធ្វើទៅបាន។