ស្វៃងរក  

កម្មវិធី​បីក្នុង​ថ្ងៃតែមួយ

  សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាប្រារព្ធពិធីបីក្នុងថ្ងៃតែមួយ

(០៩.មេសា.២០១០)

កាល​ពីថ្ងៃ​ទី ០៩ មេសា ២០១០ កន្លង​ទៅ​ថ្មី​ៗ​នេះ សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​បាន​ប្រារព្ធ​ពិធី​បី​ផ្ទួនៗ​គ្នា​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​។ ពិធី​ទាំង​នោះ​គឺ​ជា​ការ​ប្រគល់​វិញ្ញា​ប័នបត្រ​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន និង​ប័ណ្ណ​សរសើរ​ដល់​និស្សិត ស.ច.ព, ការ​ចុះ​អនុស្សា​រណៈ​យោគ​យល់​គ្នារ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​ដៃ​គូរ​វាង​សាកល​វិទ្យា​ល័យ ស.ច.ព ជា​មួយ​និង អង្គការ​មូល​និធិ​បណ្តាញ​ចែក​រំលែក​ពិភព​លោក​នៃ​សាធា​រណៈ​រដ្ឋ​កូរ៉េ​, និង​ជា​ពិសេស​នោះ​គឺ​ពិធី​ជុប​លៀង​ខួប​គម្រប់​ឆ្នាំ​ទី​៩ នៃ​ការ​បង្កើត​សាកល​វិទ្យា​ល័យ ស.ច.ព នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​របស់​យើង​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឩត្តម​បណ្ឌិត ជា ចំរើន សមា​ជិក​រដ្ឋ​សភា និង​ជា​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​បាន​​មាន​​ប្រសាសន៍​ថ្លែង​ក្នុង​កម្ម​វិធី​ទាំង​នោះ​ថា ស.ច.ព តែង​តែ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​និស្សិត​របស់​សាកល​វិទ្យាល័យ ហើយ​និង​រំលឹក​ដល់​វប្បធម៌​ជាតិ​តាំង​ពី​បុរាណ​កាល​មក ដោយ​យើង​រៀប​ចំ​កម្ម​វិធី​លៀង​ល្បែង​ប្រជា​ប្រិយ​មួយ​ចំនួន​ដូចជាៈ ល្បែង​វាយ​ក្អម​, ញុំា​ចេក​ប្រណាំ​គ្នា, ប្រឡង​ចម្រៀង​ប្រពៃ​ណី​ជាតិ​ខ្មែរ និង​រាំង​លេង​កំសាន្ត​។

(រៀប​ចំ​និង​ដក​ស្រង់​អត្ថបទ​ដោយ ថាមពល​)