ស្វៃងរក  

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេកវិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្ដល់​គុណ​ភាព សមត្ថភាព និង​សីល​ធម៌​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌​សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។ អានអត្ថបទ

បទបញ្ជា​ផ្ទៃ​ក្នុង​ក្រុមប្រឹក្សា​ភិបាល

ប្រការ ១ : សមាសភាព​ក្រុម​ប្រឹក្សា​ភិបាល

  • ១.   សមាសភាព​ក្រុមប្រឹក្សាភិបាល​រួម​មាន ប្រធាន អនុប្រធាន និងសមាជិក​មក​ពី​ស្ថាបនិក​ឬ​តំណាង តំណាង​បុគ្គលិក​សិក្សា សាស្រា្តចារ្យ ឥស្សរជន អង្គការ​សង្គម​ស៊ីវិល​​ឬ​ក្រុមហ៊ុន​ឯកជន។
  • ២.   ប្រធាន អនុប្រធាន និង​សមាជិក​ទាំងអស់​ត្រូវ​បាន​តែង​តាំង​ដោយ​ស្ថាបនិក។
  • ៣.   សមាជិក​ក្រុមប្រឹក្សា​ភិបាល​ត្រូវ​ធ្វើការ​ស្ម័គ្រចិត្ត​សម្រាប់​អាណត្តិ​របស់​ខ្លួន​រយៈពេល​បួន​ឆ្នាំ​ម្តង។
  • ៤.   ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ត្រូវ៖
    • ..    ធានា​ថា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ទាំង​អស់​ប្រតិបត្តិ​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង
    • ..   កោះ​អញ្ជើញ​និង​ដឹកនាំ​រាល់​ការ​ប្រជុំ​សាមញ្ញ​និង​វិសាមញ្ញ​របស់​ក្រុម​ប្រឹក្សាភិបាល
    • ..   ជា​តំណាង​ក្រុម​ប្រឹក្សាភិបាល​នៅ​គ្រប់​ព្រឹត្តិការណ៍​សាធារណៈ និង​ត្រូវ​ទទួល​ខុស​ត្រូវ ក្នុង​ទំនាក់​ទំនង​សាធារណៈ
    • ..   ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្លូវការ​របស់​ក្រុម​ប្រឹក្សាភិបាល។
  • ៥.    អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​ត្រូវ៖
    • ..    កោះ​អញ្ជើញ និង​ដឹកនាំ​ការ​ប្រជុំ​សាមញ្ញ​របស់​ក្រុម​ប្រឹក្សាភិបាល នៅ​ពេល​អវត្តមាន​របស់​​ប្រធាន
    • ៥.២.    អនុវត្ត​កិច្ចការ​របស់​ប្រធាន នៅ​ពេល​អវត្តមាន​របស់​ប្រធាន​តាម​ការ​ផ្ទេរ​សិទ្ធិ​ជា​លាយ លក្ខណ៍​​​អក្សរ​របស់​ប្រធាន ឬ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ភិបាល។
  • ៦.   សមាជិក​ក្រុម​ប្រឹក្សាភិបាល​ត្រូវ៖
    • ៦.១.    ទទួល​ការ​ប្រគល់​សិទ្ធិ​អំណាច​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​ផ្លាស់​វេនគ្នា ក្នុង​ករណី​អវត្ត មាន​ប្រធាន​និង​អនុប្រធាន
    • ៦.២.    សមាសភាព​ក្រុម​ប្រឹក្សាភិបាល​ទាំង​អស់ មាន​សមត្ថកិច្ច​សម្រប​សម្រួល​ការងារ​អនុវត្ត គោល​​ការណ៍​ឬ​សេចក្តី​សម្រេច​របស់​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​តាម​រយៈ​ក្រុម​ការងារ​សម្រប​សម្រួល។

 
អានបន្តរ.....