

សិក្ខាសាលាស្តីពីការគ្រប់គ្រង ភាពឆ្នៃប្រឌិតនិងការអភិវឌ្ឍន៏
សិក្ខាសាលាស្តីពីការគ្រប់គ្រងភាពឆ្នៃប្រឌិតនិងការអភិវឌ្ឍន៏ខ្លួនដែលរៀបចំឡើងដោយ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាដែលបានដំនើរការទៅអស់រយះពេលមួយព្រឹករួចមក ការបិទបញ្ចប់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាចំរើន សមាជិករដ្ឋសភាជាតិនិង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។
សិក្ខាសាលានេះអាចមានការអញ្ជើញចូលរួមឧទ្ទេសនាមដោយលោកបណ្ឌិត ខែន អល់លែន នាយកប្រតិបត្តិការក្រុមហ៊ុនណិចមិចតាល់និងលោកបណ្ឌិត កាស៊ីត ភីស៊ីតកុល នាយកប្រតិបត្តិក្រុមហ៊ុន ខេម៉ាញ ខូអិលធីឌី ។
ក្នុងបទឧទ្ទេសនាមនេះលោកបណ្ឌិត ខេនអល់លេន និង លោកបណ្ឌិត កាស៊ីត បានធ្វើបទបង្ហាញនិងផ្តល់ចំនេះដឹងសំខាន់ៗសំរាប់និស្សិតទាំងអស់ធ្វើការអភិវឌ្ឍន៏ខ្លួនឯងឲ្យក្លាយជាធនធានមនុស្សដ៏ល្អនិងមានសារះប្រយោជន៏សំរាប់សង្គម ៕
លោកបណ្ឌិត ខែន ក៏បានឆ្លៀតឱកាសនេះកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រឹងប្រែងអភិវឌ្ឍន៏ប្រទេសជាតិដូចជាការកសាងធនធានមនុស្ស ពីបាតដៃទទេឈានទៅរកការរីកចំរើនលូតលាស់ជាតំណាក់កាលនេះ ។
ឯកឧត្តមបណ្ឌិត ជា ចំរើន មានប្រសាសន៏ថាដើម្បីឈ្នះអ្វីៗទាំងអស់កត្តាសំខាន់គឺការយកឈ្នះលើខ្លួនឯង ៕ ឯកឧត្តមបានគូសបញ្ជាក់ថា ការអាចយកឈ្នះលើខ្លួនឯងបានសំខាន់គឺការមានចំណេះដឹងជ្រៅជ្រះ ការចេះឆ្នៃប្រឌិត និងការអភិវឌ្ឍន៏ខ្លួនឯង។
តាមរយះសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត ជា ចំរើន មានជំនឿថា និស្សិតយើងដែលបានឆ្លងកាត់សិក្ខាសាលាថ្ងៃនេះពិតជាទទួលបានចំណេះដឹង និងបទពិសោធន៏មានសារះសំខាន់ជាច្រើនក្នុងការអភិវឌ្ឍន៏ សមត្ថភាព របស់ខ្លួនឲ្យក្លាយទៅជាធនធានមនុស្សដ៏មានតំលៃរបស់សង្គមជាតិ។
នៅក្នុងឧកាសនេះដែរដើម្បីចូលរួមជួយពង្រឹងអាហារូបករណ៏ដល់ សាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា លោកបណ្ឌិតខែន អល់លែន បានផ្តល់ជូនអាហាររូបករណ៏ដល់និស្សិត៣នាក់សំរាប់ សិក្សារយះពេល៤ឆ្នាំនៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានិងឧបត្ថមថវិកាចំនួន២ម៉ឺនដុល្លា ទៀតសំរាប់ជួយលើការពង្រឹងអាហារូបករណ៏នេះដែរ៕ ដោយឡែកនិស្សិតដែលចូលរួមក្នុងសិក្ខាសាលា នេះចំនួនជាង២០០នាក់ក្នុងម្នាក់ឧបត្ថម្ភថវិការ១ម៉ឺនរៀល ៕
រៀបចំនិងដកស្រង់អត្ថបទដោយ ថាមពល