ស្វៃងរក  

ទស្សនៈសាកលវិទ្យាធិការ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេក​​វិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អានអត្ថបទ

គោលការណ៏​ការងារ

គោលការណ៏​ការងារ​របស់ ស.ច.ព ៖

  • ១.  គោរព និង​ធ្វើ​តាម​តួនាទី ភារកិច្ច​និង​កាតព្វកិច្ច​របស់​ផ្នែក​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ​តាម​ការ​ចាត់តាំង។
  • ២.  មាន​លក្ខណៈ​បត់បែន​ទៅ​តាម​កាលៈទេសៈ​តម្រូវឲ្យ តែ​មិន​ឲ្យ​ប្រាស​ចាក​គោលដៅ​របស់​សាកល​វិទ្យាល័យ​​ជា​ដាច់​ខាត។
  • ៣.  មាន​​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការងារ​របស់​ខ្លួន​នៅ​តាម​ផ្នែក​នីមួយៗ ដោយ​បង្កើន​ស្មារតី​ទទួល​ខុស​ត្រូវ​​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​នៅ​ក្នុង​ចំណោម​បុគ្គលិក​ទាំងអស់ និង​ការ​ចូលរួម​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ពី​សំណាក់ ​បុគ្គលិក​តាម​ផ្នែក​នីមួយៗ​។
  • ៤.  សហការ​និង​ធ្វើ​ការងារ​ជាក្រុម ដោយ​ទទួល​ស្គាល់​និង​ជំរុញ​លើក​ទឹក​ចិត្ត​បុគ្គលិក​ដែល​ខិតខំ​ធ្វើ​ការងារ​​ជា ប្រចាំ​ថ្ងៃ​នៅ​ក្នុងការ​ធ្វើ​ឲ្យ​សម្រេច​បាន​គោល​បំណង និង​វត្ថុ​បំណង​របស់​សាកល​វិទ្យាល័យ។
  • ៥.  មានការ​ប្រាស្រ័យ​ទាក់​ទង​រវាង​គ្នា​ជា​ប្រចាំ និង​ផ្តល់​ព័ត៌មាន​រវាង​គ្នា​ដោយ​ស្មោះ​ត្រង់​ឥត​លាក់​លាម​ដោយ​​ទល់​មុខគ្នា​ជា​ការ​ល្អ។
  • ៦. រាល់​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ការិយាល័យ​និង​ផ្នែក​ទាំងអស់​ត្រូវ​រក្សា​ការ​សម្ងាត់​របស់​សាកល​វិទ្យាល័យ រាល់​តាំង​ពី​ឯកសារ​ជា​លាយល័ក្ខអក្សរ​(ជា​រួម​មាន​របាយការណ៏​គ្រប់​ប្រភេទ កំណត់​ហេតុ សំណើ​ផ្សេងៗ​​។ល។) ត្រូវ​ឆ្លង​កាត់​ការិយាល័យ​រដ្ឋបាល​ជា​មុន ដើម្បី​ដាក់​ជូន​សាកល​វិទ្យាធិការ​ពិនិត្យ​និង​សម្រេច និង​​ផ្តល់​អនុសាសន៏ ឬមូល​វិចារណ៏។
  • ៧.  បុគ្គលិក​គ្រប់​ប្រភេទ​និង​គ្រប់​ការិយាល័យ​និង​ផ្នែក​ទាំង​អស់ ត្រូវ​រក្សា​ការ​សម្ងាត់​របស់​សាកល​វិទ្យាល័យ រាប់​តាំង​ពី​ឯកសារ​ជា​លាយ​ល័ក្ខអក្សរ និង​ឯកសារ​ផ្ទុក​ក្នុង​អេឡិច​ត្រូនិច យក​ទៅ​បង្ហាញ​ជា​សាធារណៈ លើក​លែង​ករណី​មានការ​អនុញ្ញាត​ពី​សាកលវិទ្យា​ធិការ​ជា​មុន​សិន។
  • ៨.  មាន​ប្រសិទ្ធភាព និង​គុណភាព​ការងារ​ខ្ពស់ ដើម្បី​បង្កើន​ប្រាក់​ចំណូល​និង​ចំណុះ​ខ្ពស់​នៃ​អតិថិជន ជា​រៀង​រាល់​ជំនាន់ និង​វគ្គ​នីមួយៗ​ក្នុង​បំណង​រក្សា​និរន្តរភាព​របស់​សាកល​វិទ្យាល័យ។
  • ៩. វិន័យ និង​ពិន័យ ជា​វិធាន​ការណ៏​ត្រូវ​ប្រកាន់​យក​និង​អនុវត្ត ចំពោះ​បុគ្គលិក​សិក្សា​រូបណា​មួយ​ដែល​មិន​​ប្រតិបត្តិ​​តាម​ទស្សនទាន បេសកកម្ម តម្លៃ និង​ទស្សនវិជ្ជា​របស់​សាកល​វិទ្យាល័យ ស្រប​ទៅ​តាម​រដ្ឋបាល​​សាកល​វិទ្យាល័យ ច្បាប់​ស្តី​ពី​ការងារ នីតិវិធី​ការងារ ច្បាប់​ស្តីពី​ការ​អប់រំ និង​ច្បាប់​ពាក់ព័ន្ធ​ដទៃ​ទៀត។