សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ប្តេជ្ញាផ្តល់ដល់និសិ្សតសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនូវការបណ្តុះបណ្តាល និងអប់រំជំនាញមានគុណភាព ឆ្លើយតប ទៅនឹងតម្រូវការទីផ្សារពលកម្មទាំងផ្នែកឯកជននិងសាធារណៈ ព្រមទាំងជំនាញចាំបាច់ស្របតាមទីផ្សារជាតិ និងអន្តរជាតិ។ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ប្តេជ្ញាផងដែរថានឹងជួយនិសិ្សតពង្រីកភាពឈានមុខខាងអាជីពទទួលបាន ការងារតាមការរំពឹងទុក និងរួមចំណែកអភិវឌ្ឍសង្គមជាតិដោយមានទស្សនៈវិទ្យាសាស្ត្រនិងគតិបណ្ឌិតជាគោលបង្អែកនិងជាមូលដ្ឋាន។