ស្វៃងរក  

ទស្សនៈសាកលវិទ្យាធិការ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេក​​វិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អានអត្ថបទ

ទស្សនវិជ្ជា

  • ១. សាកល​​​វិទ្យាល័យ​​​ចំរើន​​​ពហុ​​បច្ចេក​​វិទ្យា មាន​ជំហរ​ការងារ​ពង្រឹង​គុណភាព​អប់រំ ស្រប​ទៅ​តាម​ទស្សនវិជ្ជា​ដូចតទៅ៖
    • ១.១    បង្កើត​បទដ្ឋាន​មួយ ដើម្បី​ទទួល​បាន​ផល​កម្រៃ​ខ្ពស់​ពីការ​ធ្វើ​វិនិយោគ នៅ​ក្នុង​វិស័យ​ឯក​ជន​នៃការ​សិក្សា​អប់​រំ​កម្រិត​ឧត្តម​សិក្សា និង​ក្រោយ​ឧត្តម​សិក្សា ដែលជា​ចំណែក​មួយ​នៃ​ការ​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​នៅ​​ក្នុង​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា នៅ​ទន្ទឹម​​ពេល​​​​ដែលសាកល​​វិទ្យាល័យ​​ចំរើន​​ពហុ​​បច្ចេក​​វិទ្យា នឹង​ទទួល​បានផល​កម្រៃ​ពី​ដំណើរ​អភិវឌ្ឍ​ទៅ​មុខ​ប្រកប​ដោយ​និរន្តរភាព។ < li>១.២    បង្កើត​ឲ្យ​មាន​ជា​ផែនការ​យុទ្ធសាស្រ្ត​មួយ​សម​ស្រប​ទៅ​នឹង​បរិបទ​ក្នុង​ប្រទេស តំបន់​និង​​សាកល​ភាវូបនីយកម្ម​នៃការ​អប់រំ និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស។
    • ១.៣   ផ្តល់​មូលនិធិ​ចាំ​បាច់​ដើម្បី​អភិវឌ្ឍន៏​ដំណើការ​អនុវត្តន៏​របស់ ស.ច.ព ទៅ​តាម​ទិស​ដៅ ទស្សនទាន បេសកកម្ម និង​វត្ថុ​បំណង​របស់​ខ្លួន​នៅ​ក្នុងការ​​ពង្រឹង​វិន័យ និង​គុណភាព​ធន​ធាន​មនុស្ស និង​សេវាកម្ម​ដែលមាន​ស្រាប់​នៅ​ក្នុង​ក្របខណ្ឌ និង​អាណត្តិ​របស់​ស.ច.ព។
    • ១.៤    តាម​ដាន​និង​វាយ​តម្លៃ​ការ​អនុវត្តន៏​ការងារ​ទៅ​តាម​ផែនការ​រយៈ​ពេល​វែង មធ្យម​និងខ្លី​របស់​សាកលវិទ្យាល័យ​ដើម្បី​ធានា និង​រំ​លេច​គុណភាព​អប់រំ ឲ្យ​លេចធ្លោ​ស័ក្កិសម​ជា​​សាកល​វិទ្យាល័យ​មួយ​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។
    • ១.៥    លើក​ទឹកចិត្ត នឹង​ផ្តល់​ប្រព័ន្ធ​លើក​ទឹកចិត្ត​ដល់​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​របស់ ស.ច.ព ទៅ​​តាម​​ការ​ខិតខំ​ប្រឹង​ប្រែង និង​មាន​ស្នាដៃ​ល្អ​នៅ​ក្នុងការ​​ប្រតិបត្តិ​តាម​ទស្សន​ទាន បេសក​កម្ម គុណតម្លៃ និង​គោលដៅ​របស់​ខ្លួន​ដែល​ដាក់​ចេញ។
  • ២. នៅ​ក្នុងការ​ប្រតិបត្តិ​ការងារ​របស់ខ្លួន ស.ច.ព នឹង​ផ្តល់​ឲ្យ​ដល់​បុគ្គលិក​គ្រប់ជាន់​ថ្នាក់​នូវ​សេរី​ភាព និង​ទំនួល​ខុស​ត្រូវ៖
    • ២.១    ដើម្បី​គ្រប់គ្រង​អាជីវកម្ម សេវាកម្ម និង​ការងារ​ផ្ទាល់​ខ្លួន​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ដែល​បាន​តាំង​ចិត្ត​ស្រប​ទៅ​តាម​សេចក្តី​ថ្លែងការណ៏​មាន​ក្នុង​ទស្សនវិជ្ជា​របស់​ស.ច.ព។
    • ២.២   ដើម្បី​បង្កើត​ផែនការ​យុទ្ធសាស្រ្ត និង​គោលដៅ​ពង្រឹង​គុណភាព​អប់រំ​របស់ ស.ច.ព ​ឲ្យ​​មាន​​ដំណើររ​លួន និង​រីក​ចម្រើន​លូតលាស់​ជា​សាកល​វិទ្យាល័យ​ឈាន​មុខ​គេ​នៅ​ក្នុង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។
    • ២.៣   ដើម្បី​រៀបចំ​អង្គការ​ចាត់តាំង​មួយ​មាន​ប្រសិទ្ធភាព​និង​គុណភាព​នៅ​ក្នុង​ផ្ទៃ​ក្នុង​នៃ ស.ច.ព ដែល​អាច​ធានា​ឲ្យ​ឃើញ​ពី​ភាព​រឹងមាំ ស្ថិរភាព​នៃ​លទ្ធផល​​រំពឹង​ទុក និង​ការ​រីក​ចម្រើន លូត​លាស់​ប្រកប​ដោយ​ស្មារតី​សុទិដ្ធិនិយម។
  • ៣. បុគ្គលិក​គ្រប់ជាន់​ថ្នាក់​របស់ ស.ច.ព ទាំង​អស់​នឹង​ផ្តល់​សេវាកម្ម​តែ​ម្យ៉ាង​គត់គឺ៖
    • ៣.១   មាន​ប្រយោជន៏​ជា​មូលដ្ឋាន​គ្រឹះ​ចាំ​បាច់ ចំពោះ​ការការ​ពារ​កិត្តិយស​និង​កិត្តិស័ព្ទ ស.ច.ព។
    • ៣.២   មាន​សេចក្តី​ត្រូវការ​ចាំបាច់ សម្រាប់​ដំណើ​អភិវឌ្ឍ​រីក​ចម្រើន​ទៅ​មុខ​ឈាន​មុខ​គេ​របស់​​សាកល​វិទ្យាល័យ។
    • ៣.៣   មាន​ការ​ប៉ង​ប្រាថ្នា តាមការ​ប្រតិបត្តិ​តាម​ការងារ​របស់​សាកល​វិទ្យាល័យ និង​ដែល​មាន​​ផ្តល់​អត្ថ​ប្រយោជន៏​ជា​ខ្លាំង​ទៅ​លើ​គុណភាព​អប់រំ​ទាំង​អស់។
    • ៤.  ស.ច.ព នឹង​ទទូច​ជា​ខ្លាំង​លើ៖
    • ៤.១    លក្ខណៈ​ឯកភាព​នៃ​របៀប​ធ្វើ​បញ្ជី​គណនេយ្យ ប្រកប​ដោយ​តម្លាភាព និង​សុច្ចរិត​ទៅ​តាម ផ្នែក​នី​មួយៗ​នៃ​ប្រភេទ​វិនិយោគទុន​របស់​សាកល​វិទ្យាល័យ។
  • ៤.២    ការ​បង្ហាញ​ឲ្យ​ឃើញ​ដោយ​គ្មាន​ការ​ពន្យា​ពេល​នូវ​រាល់​លទ្ធផល​នៃ​ការ​ប្រតិបត្តិ​តាម​ការ​ងារ​រៀងៗ​ខ្លួន និង​តាម​ផ្នែក​នីមួយៗ​របស់​សាកល​វិទ្យាល័យ។
  • ៤.៣   ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដែល​ធ្វើ​ការងារ​ជា​អចិន្រ្តៃយ៍​របស់​សាកល​វិទ្យាល័យ​​​នឹង​ផ្តល់​ទៅ​តាម​របៀប​មួយ​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ត្រឹម​ត្រូវ។
  • ៤.៤    ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​និង​បទដ្ឋាន​មួយ​ខ្ពស់​និង​សម​ស្រប​នៃការ​ប្រព្រឹត្ត​ខ្លួន ឬ​មារយាទ​ល្អ ដូច​មាន​ចែង​ក្នុង​គុណ​តម្លៃ​របស់​សាកល​វិទ្យាល័យ​ស្រាប់។