ស្វៃងរក  

ទស្សនៈសាកលវិទ្យាធិការ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេក​​វិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អានអត្ថបទ

យុទ្ធសាស្រ្ត

សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា រៀប​ចំ​យុទ្ធសាស្រ្ត​ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ក៏សាង​សមត្ថភាព​ប្រកប​ដោយ​គុណភាព សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ មាន​យុទ្ធសាស្រ្ត​បី​ដំណាក់​ការ​គឺៈ

ដំណាក់ការទី១: សាកលវិទ្យាល័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​អប់រំ សម្រាប់​មន្រ្តី​រាជការ ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ បន្តរ​យក​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ជា​ខេមរ​ភាសា​ពីឆ្នាំ ២០០២ ដល់ ឆ្នាំ២០០៧។

ដំណាក់ការទី២: សាកលវិទ្យាល័យ​អភិវឌ្ឍន៍​ធមធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​អប់រំ សម្រាប់​មន្រ្តីរាជ​ការ​វ័យ​ចំណាស់​និង​ឥស្សរជន​មាន​បទ​ពិសោធន៍​ចាប់​ពី១៣​ឆ្នាំឡើង​ទៅ ដើម្បី​បន្តរ​យក​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជា​ខេមរ​ភាសា​ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។

ដំណាក់ការទី៣: សាកលវិទ្យាល័យ​អភិវឌ្ឍន៍​ធមធាន​មនុស្ស និង​ក៏សាង​សមត្ថភាព​ប្រកប​ដោយ​គុណភាព​អប់រំ​សម្រាប់​គ្រប់​កម្រិត ពី​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត​ជា​ខេមរភាសា និង​ភាសា​អង់គ្លេស។ ជា​ពិសេស​កសាង​មណ្ឌល​សាកលវិទ្យាល័យ​ប្រកប​ដោយ​ស្តង់ដារ​អប់រំ ដើម្បី​ឆ្លើយ​តប​តម្រូវការ​សង្គម​ជាតិ និង​អន្តរជាតិ។