ស្វៃងរក  

ទស្សនៈសាកលវិទ្យាធិការ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេក​​វិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្តល់​គុណ​ភាព សមត្ថភាព និង​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធ៌ម សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។

អានអត្ថបទ

គុណ​តម្លៃ

    ដើម្បី​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បទដ្ឋាន​មួយ​ខ្ពស់​និង​សមស្រប​នៃ​ការ​ប្រព្រឹត្តខ្លួន ឬមារយាទ​ល្អ ប្រកប ដោយ​​​គុណភាព សមត្ថភាព​ និង​សីលធម៌​វិជ្ជាជីវៈ​របស់​សាកល​វិទ្យាល័យ ហើយ​និង​មាន​ស្មារតី​ទទួល​ខុស ត្រូវ​​ខ្ពស់​​ចំពោះ​ការងារ​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​និង​ចំពោះ​សង្គម ស្រប​ទៅ​តាម​សេចក្តី​ថ្លែងការណ៏​នៃ​ទស្សនវិជ្ជា​​របស់​​សាកល​វិទ្យាល័យ យើង​នឹង​​ខិតខំ​ប្រឹង​ប្រែង​ផ្តល់​សេវាកម្ម​ដែលមាន​កម្រិត​ខ្ពស់ និង​ធ្វើ​សកម្មភាព ដោយ​ផ្អែក​​លើ​គុណ​តម្លៃ​ដូច​តទៅ៖

  • ១.  យើង​ឲ្យ​តម្លៃ ទៅ​លើ​អតិថិជន​របស់​យើង​ទាំងអស់​ជា​អាទិភាព​លេខ​មួយ​របស់​យើង ពោល​គឺ​យើង​ខិតខំ​​ត្រងត្រាប់​ស្តាប់​ពី​បំណង​និង​សេចក្តី​ត្រូវការ ឬ​កង្វល់​នានា​របស់​អតិថិជន​របស់​យើង ហើយ​នឹង​យល់​និង​​ដោះ​ស្រាយ​ឲ្យ​ចំ​ទិសដៅ​ចង់បាន និង​បាន​ទាន់​ពេល​វេលា​ដល់​អតិថិជន​របស់​យើង។
  • ២.  យើង​ខិតខំ​ធ្វើការ និង​បម្រើ​សេវាកម្ម​ឲ្យ​ទទួល​បាន​ភាព​ស័ក្តិសិទិ្ធ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជា​និច្ច ពោល​គឺ យើង​ត្រូវ​ធ្វើការ​ដោយ​គិត​គូរ​ដល់​អ្វី​ដែល​យើង​ត្រូវ​ធ្វើ និង​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ។
  • ៣.  យើង​រក្សា​ជាប់​ក្នុង​ខ្លួន​យើង​ជានិច្ច​ចំពោះ​បទដ្ឋាន​ខ្ពស់​មួយ​គឺ គុណ​ភាព សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ។
  • ៤.  យើង​ឲ្យ​តម្លៃ​ទៅ​លើ​ស្នាដៃ​ការងារ​របស់​បុគ្គលិក​របស់​យើង និង​ផ្តល់​ជារង្វាន់​សមស្រប​ទៅ​តាម​ផលិតភាព​​របស់​ពួក​គេ​ម្នាក់​ដែល​បាន​ខិតខំ។
  • ៥.        យើង​ធ្វើ​ការងារ​ជា​ក្រុម​ចង្កោម​នៅ​ក្នុង​អង្គភាព​របស់យើង និង​ជា​មួយ​អតិថិជន​របស់​យើង ហើយ​យើង​ទទួល ​ស្គាល់​លក្ខណៈ​ពិសេស​និង​វិភាគទាន​របស់​សមាជិក​ក្រុម​ម្នាក់ៗ​ដែល​បាន​ផ្តល់ ឬ​ចូលរួម​នៅ​ក្នុង​ក្រុម។