ស្វៃងរក  

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេកវិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្ដល់​គុណ​ភាព សមត្ថភាព និង​សីល​ធម៌​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌​សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។ អានអត្ថបទ

ពត៌មាន និងកំណត់ហេតុ

ដោយ ម៉ាក វ៉ានហេមិលរីក on 17 មិនា 2012

 និស្សិត​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​ចូលរួម​សិក្ខាសាលា​ក្រោម​ប្រធានបទ​" ការប្រកួតប្រជែង​គំនិត​ដើម្បី​ទីក្រុង​ស្អាត​" កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ​២០១២​នេះ​ដោយ​ស្ថិត​ក្រោម​វត្តមាន​របស់​លោក សេង បូ​ណា សកលវិទ្យាធិការ​ប្រតិបត្តិ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(Cup) តំណាង​ឲ្យ​ឯកឧត្ដម​បណ្ឌិត​ជា ចំរើន ប្រធាន​សា​លក​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​និង លោក​គឹម សេរីរដ្ឋ មន្ត្រី​ជំនាញ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត លោក​វ៉ា មឿន នាយក​ប្រតិបត្តិ​អង្គការ​ម្លប់​បៃតង់ លោក​សុខ វណ្ណា នាយក​សាលា​បាក់​ទូក និង​មានការ​ចូល រួម ពី​សំណាក់​សាស្ត្រាចារ្យ និង​លោកគ្រូ​អ្នកគ្រូ​ជា​ច្រើន​រូប​ទៀត ។

ដោយ ម៉ាក វ៉ានហេមិលរីក on 16 មិនា 2012

 នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ ២០១២ នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ឯកឧត្ដម​បណ្ឌិត ជា ចំរើន ប្រធាន​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​ដឹកនាំ​អង្គប្រជុំ​ផ្ទៃក្នុង​រួម​មួយ​ដើម្បី​ពង្រឹង​វិន័យ​និង​គុណ ភាព​អប់រំ​នៅ​ក្នុង​សាលា​ធ្វើ​ឲ្យ​ប្រយោជន៍​របស់​សាលា​ទទួល​បានការ​គ្រាំ​ទ្រ​ខ្លាំងក្លា​ថែមទៀត​ពី​សិស្ស​និស្សិត​មកពី​គ្រប់​មជ្ឈដ្ឋាន​នានា ។

ដោយ ម៉ាក វ៉ានហេមិលរីក on 15 មិនា 2012

 នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា(​CUP) នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១២ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០១ នៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា​ក្រោម​ប្រធានបទ​ទិវា​សិទ្ធិ​នារី​ឆ្នាំ​២០១២​អ្នក​ម្ដាយ​ឆ្នើម​របស់ខ្ញុំ​យ៉ាង​អធិកអធម ។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​ការ​អញ្ជើញ​ចូលរួម ពី​ឯក​ឧត្ដម​បណ្ឌិត ជា ចំរើន ជាទី​ប្រឹក្សា​របស់​សម្ដេច​ពញ្ញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កណ្ដាល​ជា

ដោយ Thampol Pang Young on 14 មិនា 2012

ស្រឡាញ់​ខ្លួន​ត្រូវ​ចេះ​ស្ងួន​ចំណី គឺ​ជា​សុភាសិត​របស់​ខ្មែរ​យើង​មួយ ដែល​ត្រូវ​បាន​បណ្ឌិត សុភាចារ្យ សោម សុមុនី សាកល​វិទ្យាធិការ​រង នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា លើក​យក មក​បក​ស្រាយ​ជូន​ដល់​ប្អូន​ៗ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរ ពី​គ្រឿង​ញៀន និង​ពី​មេរោគ​អេដស៍ ជម្ងឺ​អេដស៍ ដែល​បាន​រៀប​ចំ​ឡើង ដោយ​សាកល​វិទ្យាល័យ សហការ​ជា​មួយ​សាខា​កាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ​នេះ។

ដោយ Thampol Pang Young on 10 កុម្ភៈ 2012
និស្សិត​ថៃ​ចំនួន​២០​រូប នៃ​សាកលវិទ្យាល័យ​សម្ដេច​ចៅ​ព្រះ យ៉ា​រាជ​ផាត់ នៅ​រសៀល​ថ្ងៃ​ទី ០៤​ ខែ​កុម្ភៈ ឆ្នាំ​២០១២​បាន​បញ្ចប់​ទស្សនកិច្ច ការសិក្សា​លើ​ប្រធានបទ​ផ្លាស់​ប្ដូរ​ភាសា និង​វប្បធម៌​ប្រកបដោយ​ជោគជ័យ និង​ទទួល​បាន​វិញ្ញាបនបត្រ ក្រោម​អធិបតីភាព លោក​បណ្ឌិត​សាស្ត្រាចារ្យ សោម សុ​មុន្នី ​សាកលវិទ្យាល័យ​ធិការរង នៃ​សាកលវិទ្យាល័យ​ពហុ​បច្ចេកវិទ្យា និង​លោក​សាស្ត្រាចារ្យ វ​ឌ្ឍនា ផាន់​ភ្លៀន​បាង​យ៉ាង
ដោយ Thampol Pang Young on 3 មករា 2012
កាលពីរព្រឹក​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១១ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​ហ្វាអីស នៃប្រទេសកូរ៉េ ដែល​និស្សិត​ទាំងនោះ​ចូល​មក​ទស្សនា និង​សិក្សា​ពី​វប្បធម៌​ខ្មែរ​ក្នុង​បំណង​ធ្វើការផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​រវាង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ និង​សាកលវិទ្យាល័យ​ហ្វាអីសនៃប្រទេសកូរ៉េ ហើយ​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​របស់​លោក ឌៀប សុភិរៈ សកលវិទ្យាធិការប្រតិបត្តិ
ដោយ Thampol Pang Young on 26 ធ្នូ 2011
កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១១ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​មកពី​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ា​រាជ​ផាត នៃ​ប្រទេស​ថៃ ដែល​និស្សិត​ទាំងនោះ​ចូល​មក​ទស្សនា និង​សិក្សា​ពី​វប្បធម៌​ខ្មែរ​ក្នុង​បំណង​ធ្វើការ​ផ្លាស់ប្ដូរ​ភាសា និង​វប្បធម៌​រវាង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ា​រាជ​ផាត​នៃ​ប្រទេស​ថៃ
ដោយ Thampol Pang Young on 24 ធ្នូ 2011
ឯកឧត្ដម​បណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​កណ្ដាល សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា និង​ឯកឧត្ដម ខេង ច័ន្ថា បាន​ដឹកនាំ​ក្រុម​និស្សិត​សាកលវិទ្យា​ល័យ Far East ​ មកពី​ប្រទេស​កូរ៉េ ចុះ​សួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា ព្រែក​អំបិល ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ចំនួន ៩១៥​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១១ នេះ ។
ដោយ Thampol Pang Young on 20 ធ្នូ 2011
កាលពី​រសៀល​ថ្ងៃ ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១១ នៅ​សកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​ បាន​រៀបចំ​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ភាសា ចង​ស្ពាន​វប្បធម៌​រវាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចៅ​ព្រះ​យ៉ារាជផាត់​ប្រទេស​ថៃ រួម​ទាំង​សាកលវិទ្យាល័យ​ហ្វា​អ៊ីស នៃ​ប្រទេស​កូរ៉េខាងត្បូង ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្ដម​បណ្ឌិត ជា ចំរើន សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា
ដោយ Thampol Pang Young on 6 ធ្នូ 2011
កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០១១ មាន​ឥស្សរជន​ចំនួន​៤៣៤នាក់​​ដែល​មាន​ពី​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា និង​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា បាន​មក​ប្រលង​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ជំនាន់​ទី៣ វគ្គ​ទី២ សម្រាប់​ឥស្សរជន​មន្ត្រី​រាជការ​ដែល​សិក្សា​វគ្គ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ នៅ​ក្នុង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ។