ស្វៃងរក  

សារ​លិខិត​ប្រធាន​សាកលវិទ្យាល័យ

សាកល​វិទ្យាល័យ​ចំរើន​ពហុ​​បច្ចេកវិទ្យា គឺ​ជា​​សាកល​វិទ្យាល័យ​​ដែល​ផ្ដល់​គុណ​ភាព សមត្ថភាព និង​សីល​ធម៌​វិជ្ជា​ជីវៈ​ខ្ពស់ ដល់​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌​សង្គម សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ។ អានអត្ថបទ
សេចក្តីជូនដំណឹង ៖ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីទាំងអស់មេត្តាជ្រាបថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានចាប់ផ្តើមបើកថ្នាក់ អនុបណ្ឌិត និងបណ្ឌិតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ ការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាព អនាគតជាអ្នកដឹកនាំគឺមានតែនៅ CUP ប៉ុណ្ណោះ។

អំពីសាកលវិទ្យាល័យ 

    ការចុះឈ្មោះចូលរៀន

    មហាវិទ្យាល័យ

    ការពង្រឹង​សមត្ថភាព

    មណ្ឌលព័ត៌មាន

     

    ការស្រាវជ្រាវ

    ព័ត៌មាន និង ព្រឹត្តិការណ៍

    បេក្ខជន​ចំនួន​១៤​រូប​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ​(Cup) ត្រូវ​ប្រកាស​ជាប់​ជា​បណ្ឌិត​ជា​ផ្លូវការ​

    25 មិនា 12

    ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃ​ទី​ ២៣​ខែ​មីនា ឆ្នាំ ២០១២ នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ក្នុង​សង្កាត់​បឹង កេងកង​ទី​១ ខណ្ឌ​ចំ​ការ​មន​បាន​រៀប​ចំ​កិច្ចប្រជុំ​ប្រកាស​លទ្ធផល​របស់​បេក្ខជន​បណ្ឌិត​ចំនួន​១៤​រូប​ឲ្យ​ជាប់​ជា បណ្ឌិត ដោយ​ស្ថិត​ក្រោម​វត្តមាន​របស់​ឯកឧត្ដម ហាក់ សៀង​លី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ហើយ​ជា​គណៈកម្មាធិការ​ក្នុង​ការ​វាយតម្លៃ​លទ្ធផល​និង​មានការ​ចូលរួម​ពី​សំណាក់ សាស្ត្រាចារ្យ​ជំនាញៗ​នៅ​ក្នុង​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​និង​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​ចំរើន​ពហុ បច្ចេកវិទ្យា (Cup) ជា​ច្រើន​រូប​ទៀត ។​

      អានទាំងស្រុង

    សាកលវិទ្យាល័យ​​ចំរើន​​ពហុ​​បច្ចេកវិទ្យា(CUP)​ប្រជុំ​​ជ្រើសតាំង​​គណៈ​​គ្រប់គ្រង​​ថ្មី​​ដើម្បី​​ពង្រឹង

    16 មិនា 12

        នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ ២០១២ នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ឯកឧត្ដម​បណ្ឌិត ជា ចំរើន ប្រធាន​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​ដឹកនាំ​អង្គប្រជុំ​ផ្ទៃក្នុង​រួម​មួយ​ដើម្បី​ពង្រឹង​វិន័យ​និង​គុណ ភាព​អប់រំ​នៅ​ក្នុង​សាលា​ធ្វើ​ឲ្យ​ប្រយោជន៍​របស់​សាលា​ទទួល​បានការ​គ្រាំ​ទ្រ​ខ្លាំងក្លា​ថែមទៀត​ពី​សិស្ស​និស្សិត​មកពី​គ្រប់​មជ្ឈដ្ឋាន​នានា ។

      អានទាំងស្រុង

    ស្រឡាញ់​ខ្លួន​ត្រូវ​ចេះ​ស្ងួន​ចំណី

    14 មិនា 12

        ស្រឡាញ់​ខ្លួន​ត្រូវ​ចេះ​ស្ងួន​ចំណី គឺ​ជា​សុភាសិត​របស់​ខ្មែរ​យើង​មួយ ដែល​ត្រូវ​បាន​បណ្ឌិត សុភាចារ្យ សោម សុមុនី សាកល​វិទ្យាធិការ​រង នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា លើក​យក មក​បក​ស្រាយ​ជូន​ដល់​ប្អូន​ៗ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរ ពី​គ្រឿង​ញៀន និង​ពី​មេរោគ​អេដស៍ ជម្ងឺ​អេដស៍ ដែល​បាន​រៀប​ចំ​ឡើង ដោយ​សាកល​វិទ្យាល័យ សហការ​ជា​មួយ​សាខា​កាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ​នេះ។

      អានទាំងស្រុង

    សកម្មភាពនិស្សិត

    សិក្ខាសាលា​​ក្រោម​​ប្រធាន​បទ​​ការ​ប្រកួត​ប្រជែង​​គំនិត​​ដើម្បី​​ទីក្រុង​​ស្អាត

    17 មិនា 12

        និស្សិត​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​ចូលរួម​សិក្ខាសាលា​ក្រោម​ប្រធានបទ​" ការប្រកួតប្រជែង​គំនិត​ដើម្បី​ទីក្រុង​ស្អាត​" កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ​២០១២​នេះ​ដោយ​ស្ថិត​ក្រោម​វត្តមាន​របស់​លោក សេង បូ​ណា សកលវិទ្យាធិការ​ប្រតិបត្តិ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(CUP) តំណាង​ឲ្យ​ឯកឧត្ដម​បណ្ឌិត​ជា ចំរើន ប្រធាន​សា​លក​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​និង លោក​គឹម សេរីរដ្ឋ មន្ត្រី​ជំនាញ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត លោក​វ៉ា មឿន នាយក​ប្រតិបត្តិ

      អានទាំងស្រុង

    សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០១

    15 មិនា 12

    នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា(​CUP) នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១២ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០១ នៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា​ក្រោម​ប្រធានបទ​ទិវា​សិទ្ធិ​នារី​ឆ្នាំ​២០១២​អ្នក​ម្ដាយ​ឆ្នើម​របស់ខ្ញុំ​យ៉ាង​អធិកអធម ។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​ការ​អញ្ជើញ​ចូលរួម ពី​ឯក​ឧត្ដម​បណ្ឌិត ជា ចំរើន ជាទី​ប្រឹក្សា​របស់​សម្ដេច​ពញ្ញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កណ្ដាល​ជា​គណៈ​អធិបតី និង​លោកជំទាវ​ឧកញ៉ា ចាប ច័ន្ទ​ម៉ា​នី​កា​អញ្ជើញ​ចូលរួម ពី​សំណាក់​លោកជំទាវ និង

      អានទាំងស្រុង

     
     
     

    រូបភាព​សកម្មភាព

    ទស្សនៈ​របស់​និសិ្សត

    កញ្ញា ហេង រីណា ជានិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ជំនាញធានាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ CUP

    អានទាំងអស់

    ព្រឹត្តិការណ៍​ថ្ងៃខាង​មុខ


    ថ្ងៃ​សំម្រាក